Volkswagen Golf R 20 Years Edition ជាឡាន Golf ខ្លាំងបំផុត ប្រើម៉ាស៊ីន ២.០ តែកម្លាំងដល់ ៣២៩សេះ

ក្រុមហ៊ុន Volkswagen កំពុងតែអបអរសាទរខួបទី២ នៃផ្នែក R Performance របស់ខ្លួន ជាមួយនឹងការប្រកាសចេញនូវរថយន្ត Golf R 20 Years Edition ដែលជាម៉ូដែល Golf ខ្លាំងបំផុតមិនធ្លាប់មានពីមុនមក។

រថយន្ត Volkswagen Golf R 20 Years Edition ថ្មីនេះ ត្រូវបានផលិតឡើងដោយផ្អែកតាមម៉ូដែល Golf R ប៉ុន្តែម៉ាស៊ីន EA888 ចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំងរបស់វា ត្រូវបានកែកុនឲ្យមានកម្លាំងរហូតដល់ទៅ ៣២៩សេះ ពោលគឺខ្លាំងជាង ម៉ូដែល Golf R ១៣សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា ម៉ាស៊ីននេះដំណើរការជាមួយនឹងប្រអប់លេខអូតូ​ ៧វគ្គ ប្រភេទ dual-clutch និងប៉ុងពីរ មកស្តង់ដារតែម្តង។ ជាមួយគ្នានេះដែរ ម៉ាស៊ីនរបស់វាគឺដកដង្ហើមតាមប្រព័ន្ធបំពង់ស៊ីម៉ាំង Akrapovic titanium sports exhaust ទៀតផង។

Golf R 20 Years Edition ដ៏ពិសេសនេះ នឹងផ្តល់ជម្រើស ២ ពណ៌ គឺ ខៀវ និង ស ហើយមានបំពាក់យ៉ាន់ Alloy ទំហំ ១៩អ៊ីញ ពណ៌ខ្មៅរលោង ទៀតផង។ ក្រៅពីនោះ វាក៏មានបិតតែមលេខ «20» ដើម្បីបញ្ជាក់ថា វាជាម៉ូដែលខួប ២០ឆ្នាំ ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Volkswagen មិនទាន់បានប្រកាសចេញតម្លៃនៃរថយន្ត Golf R 20 Years Edition នេះ នៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម