[ទីផ្សារបរទេស] រូបភាពដែលថតចេញពីវិបសាយដេញថ្លៃអនឡាញមួយនៅសហរដ្ឋអាមេរិកបានបង្ហាញថារថយន្ត Ford F-150 Lightning Lariat ស៊េរីឆ្នាំ២០២២ ដែលបានរងការខូចខាតបន្តិច បានដាក់លក់ក្នុងតម្លៃរហូតដល់ ១១០ ៤០០ដុល្លារ ជាតម្លៃដែលថ្លៃជាងរថយន្តចេញពីរោងចក្រទៅទៀត។
តាមរយៈរូបភាពបានបង្ហាញថារថយន្តដែលដាក់លក់នេះគឺរងការខូចខាតបន្តិចបន្តួចនៅផ្នែកខាងឆ្វេងនៃរថយន្ត ហើយរថយន្តនេះទៀតសោតទើបតែបើកបរបានចម្ងាយ ២៨ម៉ាយ ប៉ុណ្ណោះ ប្រៀបដូចជារថយន្តថ្មីសន្លាងអ៊ីចឹងដែរ។
គួរដឹងថារថយន្ត F-150 Lightning Lariat ប្រភេទបើកបរឆ្ងាយ មានតម្លៃចាប់ពី ៧៧ ៤៧៤ដុល្លារ ដែលមានន័យថារថយន្តដែលដាក់លក់នេះគឺថ្លៃជាងប្រមាណ ៤ម៉ឺនដុល្លារឯណោះ។
រំលឹកថាកាលពីខែមេសា Ford បានបញ្ជាក់ថារថយន្ត F-150 Lightning បានលក់ដាច់អស់ហើយសម្រាប់ម៉ូដែលឆ្នាំ២០២២ ដែលមានន័យថាអ្នកដែលកុម្ម៉ង់ទិញក្រោយៗនឹងត្រូវរង់ចាំរយៈពេលយូរ។ នេះអាចជាមូលហេតុដែលធ្វើឲ្យតម្លៃរថយន្តនេះមានការកើនឡើងលើទីផ្សារ៕