Volkswagen ID. Aero ឆ្នាំ២០២៣ ថ្មី ជាគូប្រជែង Tesla Model 3 សាកភ្លើងម្តងជិះបាន ជិត ៦២០គ.ម

ក្រុមហ៊ុន Volkswagen ទើបតែបានប្រកាសចេញរថយន្តថ្មីមួយម៉ូដែលទៀត ហៅថា ID. Aero ស៊េរីឆ្នាំ២០២៣ ជាប្រភេទរថយន្ត Sedan ប្រណីតដំណើរការដោយថាមពលអគ្គិសនីសុទ្ធដំបូងបង្អស់របស់វា។

Volkswagen ID. Aero ត្រូវបានឌីហ្សាញ និងផលិតឡើងដើម្បីប្រជែងជាមួយនឹង រថយន្តអគ្គិសនីដូចជា Tesla Model 3 និង BMW i4 ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វានឹងត្រូវផលិតនៅក្នុងប្រទេសចិន សម្រាប់ទីផ្សារប្រទេសចិន ចាប់ពីឆ្នាំ២០២៣ តទៅ។ ប៉ុន្តែ Volkswagen ក៏នឹងប្រកាសចេញម៉ូដែល ID. Aero សម្រាប់ទីផ្សារអាមេរិក និងអឺរ៉ុប ដែលផលិតនៅក្នុងប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ២០២៣ ដដែលនោះផងដែរ។

ID. Aero នឹងមានតួខ្លួនបែប Aerodynamic ដោយមានកម្រិត drag coefficient ត្រឹមតែ ០,២៣ ប៉ុណ្ណោះ ហើយវាត្រូវបានផលិតលើគ្រោងឆ្អឹង MEB electric vehicle architecture និងមានបំពាក់កញ្ចប់អាគុយទំហំ ៧៧គីឡូវ៉ាត់ម៉ោង។

ទោះបីជាយ៉ាងណាក៏ដោយ Volkswagen មិនទាន់បានបង្ហាញពីតួលេខនៃកម្លាំងរបស់ឡើយ ប៉ុន្តែ WLTP បានបង្ហាញថា រថយន្តអគ្គិសនីនេះនឹងផ្តល់ចម្ងាយបើកបរសរុបដល់ ៣៨៥ម៉ាយ៍ ឬ ៦២០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម