[ទីផ្សារបរទេស] ក្រុមហ៊ុន Jaguar កំពុងស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្ដូរដ៏ធំមួយ ដែលគេនឹងឃើញក្រុមហ៊ុននេះប្រកាសចេញរថយន្ត SUV អគ្គិសនីចំនួនបីនៅក្នុងឆ្នាំ២០២៥ ដែលជាការផ្លាស់ខ្លួនចូលទីផ្សាររថយន្តប្រណីតថ្មីផងដែរ។ យ៉ាងណាក៏ក្រុមហ៊ុននៅមានគម្រោងផលិតរថយន្តប្រើម៉ាស៊ីនមួយចំនួនោងដែរ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ Autocar ប្រធានក្រុមហ៊ុន Jaguar Land Rover ឈ្មោះថា Nick Collins បានបង្ហាញថា Jaguar នឹងប្រកាសចេញស៊េរីពិសេសនៃរថយន្តដែលមានលក់បច្ចុប្បន្ន មុនពេលដែលក្រុមហ៊ុនផ្លាស់ខ្លួនជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធ ហើយរថយន្តទាំងនោះ នឹងមានជា F-Type ប្រភេទពិសេសផងដែរ។
ប្រធានរូបនេះលើកឡើងថារថយន្ត F-Type ស៊េរីពិសេសនឹងត្រូវប្រកាសចេញនៅឆ្នាំ២០២៣ ជាឆ្នាំដែលរថយន្តស្ព័ររបស់ Jaguar ចម្រើនវៃ៧៥ឆ្នាំ។ រថយន្តពិសេសនេះដែរ នឹងជារថយន្តស្ព័រចុងក្រោយគេរបស់ Jaguar ដែលប្រើប្រាស់ម៉ាស៊ីន V8។
ក្នុងទម្រង់ស្តង់ដារ រថយន្ត F-Type ដែលប្រើម៉ាស៊ីន V8 អាចផលិតកម្លាំងបាន ៤៤៤សេះ ដែលវាជាម៉ាស៊ីន Supercharged និងមានចំណុះ៥,០លីត្រ។ រថយន្ត F-Type ក៏មានជាប្រភេទ F-Type R ដែលម៉ាស៊ីន V8 របស់វាអាចផលិតកម្លាំងបានដល់ ៥៧៥សេះ៕