Haval H6 GT ២០២២ បន្ថែមរូបរាងកាន់តែស្ព័រ បង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសអូស្ត្រាលី

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Haval បានធ្វើការដាក់បង្ហាញចេញជាផ្លូវនៅរថយន្ត Haval H6 GT ស៊េរីឆ្នាំ ២០២២ ថ្មី​ ដែលមាន ២ ម៉ូដែលដូចជា LUX និង Ultra ជាមួយនឹងតម្លៃលក់ចាប់ពី ២៨ ០៦៦ ដុល្លារ ដល់ ៣១ ៧៤៣ ដុល្លារ នៅ​ក្នុងទីផ្សារ​ប្រទេស​អូស្ត្រាលី ។

Haval H6 GT ភ្ជាប់មកជាមួយចង្កៀងមុខប្រភេទ LED និងអំពូលបំភ្លឺពេលថ្ងៃ LED ចង្កៀងខាងក្រោយLED។ បន្ថែមពីលើរូបរាងនៃផ្នែកខាងក្រោយរបស់ Haval H6 GT ដែលត្រូវបានខុសពីកំណែធម្មតាដើម្បីឲ្យមានភាពកាន់តែស្ព័រ ដូចជាកាងខាងមុខត្រូវបានរចនាឡើងវិញទាំងស្រុង ជាមួយ​នឹង​ការ​ដោយ​កញ្ចក់​ចំហៀង​ពណ៌​ខ្មៅ ស៊ុម​កញ្ចក់​ទ្វារ​ពណ៌​ខ្មៅ និង​​យ៉ាន់កង់ស្ព័រ​ពណ៌​ខ្មៅ​ទំហំ ១៩ អ៊ីញ បង្កើនប្រសិទ្ធភាពនៃការបញ្ឈប់រថយន្តជាមួយនឹងប្រព័ន្ធហ្វ្រាំងពី Brembo ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំនែកផ្នែកខាងក្នុងមានបំពាក់ជាមួយកុងទ័រព័ត៌មានប្រភេទ LED ទំហំ ១០,២៥ អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១០,២៥ អ៊ីញ គ្រឿងសង្ហារិម កៅអីគ្របដណ្តប់ដោយស្បែក Comfor-Tek, ដៃចង្កូតស្រោបដោយស្បែក, ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ Dual-zone, ប្រព័ន្ធជំនួយពេលបើកបរឆ្លាតវៃជាមួយមុខងារ Stop and Go, ប្រព័ន្ធចាប់ហ្រ្វាំងស្វ័យប្រវត្តិ, Lane Keep Warning and Assist system និង​កាំមេរ៉ា​មើល ៣៦០ ដឺក្រេជាដើម ។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្ត​ Haval H6 GT ស៊េរីឆ្នាំ ២០២២ ត្រូវបានបង្កើតឡើងនៅលើមូលដ្ឋានដូចគ្នាទៅនឹង Haval H6 ដោយត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ២,០​ លីត្រ turbocharged ផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ដែលភ្ជាប់ជាមួយប្រអប់លេខអូតូ ៧ វគ្គ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម