ឡានអគ្គិសនី Porsche Taycan ឆ្នាំ ២០២៣ នឹងអាចសាកភ្លើងលឿនជាងមុន ហើយបើកបានឆ្ងាយជាងមុន

Porsche Taycan ដែលជារថយន្តអគ្គិសនីស្ព័រទំនើប ទទួលបានការអាប់ដេតមួយចំនួនដើម្បីធ្វើឲ្យវាកាន់តែមានភាពប្រកួតប្រជែងសម្រាប់ឆ្នាំ ២០២៣។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តអគ្គិសនី Porsche Taycan ឆ្នាំ ២០២៣ ទទួលបានការអាប់ដេតមួយចំនួន ដោយចាប់ផ្តើមជាមួយនឹងចម្ងាយបើកបរច្រើនជាងមុន និងល្បឿនសាកភ្លើងក៏លឿនជាងមុនផងដែរ។ នេះគឺដោយសារតែការកំណត់រចនាសម្ព័ន្ធឡើងវិញនៃប្រព័ន្ធគ្រប់គ្រងកម្តៅអាគុយលើរថយន្ត Taycan។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា រថយន្តអគ្គិសនីរបស់អាល្លឺម៉ង់ Taycan ឆ្នាំ២០២៣ ឥឡូវនេះមានភាពវៃឆ្លាតជាងមុន ដែលអនុញ្ញាតឲ្យវាឈានដល់ល្បឿនសាកភ្លើងលឿន ដល់កម្រិតអតិបរមា លឿនជាងមុន និងបើកបរបានឆ្ងាយជាងមុន។

សូមបញ្ជាក់ផងដែរថា ដើម្បីបង្កើនល្បឿននៃការសាកភ្លើង និងចម្ងាយបើកបរអតិបរមា ឥឡូវនេះ Taycan អាចផ្ដាច់ដំណើរការម៉ូទ័រខាងមុខទាំងស្រុង ចំពោះម៉ូដែលប្រើប៉ុងពីរ AWD ក្នុងអំឡុងពេលអ្នកបើកបរប្រើម៉ូដ “Normal” និង “Range”។

យ៉ាងណាក៏ដោយ ការអាប់ដេតទាំងប៉ុន្មាននេះ គឺពាក់ព័ន្ធជាមួយនឹងផ្នែក Software ទាំងស្រុង ហើយពួកវានឹងមានស្តង់ដារគ្រប់រថយន្ត Taycan ឆ្នាំ២០២៣ ខណៈ Taycan ស៊េរីមុនៗក៏នៅតែអាប់ដេតបានដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម