ក្រុមហ៊ុន Bugatti បានធ្វើការប្រកាសថា ការផលិតរថយន្ត Bugatti Chiron Super Sport 300+ ចំនួន ៣០ គ្រឿងត្រូវបានបញ្ចប់ ដោយម្ចាស់របស់រថយន្ត Hypercar ទាំងអស់នេះអាចកាន់កូនសោនាំយករថយន្តរបស់ខ្លួនទៅផ្ទះបាន។
រថយន្ត Bugatti Chiron Super Sport 300+ ដំណើរការដោយម៉ាស៊ីន quad-turbo ចំណុះ ៨,០លីត្រ W16 អាចផលិតកម្លាំងបាន ១ ៥៧៨សេះ និងមានល្បឿនកំពូល ៤៩០គីឡូម៉ែត្រក្នុងមួយម៉ោង។
Chiron Super Sport 300+ មានផលិតត្រឹម ៣០ គ្រឿងក្នុងលោក ដោយមានតម្លៃចាប់ពីប្រមាណ ៣,៥ លានដុល្លារ ដោយអាស្រ័យទៅតាមប្រភេទនៃម៉ូឌែលរថយន្ត បន្ថែមពីនេះរថយន្តទាំង ៣០ គ្រឿងនេះទៀតសោតគឺសុទ្ធតែមានម្ចាស់អស់ទៅហើយ៕