លក្ខណៈ​ពិសេស​ទាំង ៥ ដែលមានតែនៅលើភីកអាប់ Chevrolet Colorado ឆ្នាំ ២០២៣

[បរទេស] កាលពីពេលថ្មីៗនេះ រថយន្ត Chevrolet Colorado ស៊េរីឆ្នាំ ២០២៣ បានបង្ហាញខ្លួនជាផ្លូវការជាមួយនឹងការអាប់ដេតហើយត្រូវការការកែលម្អសំខាន់ៗមួយចំនួនដើម្បីប្រជែងជាមួយទីផ្សារភីកអាប់ដទៃទៀត ដែលជាមូលហេតុដែល Colorado ទទួលបានការបំពាក់ម៉ាស៊ីនថ្មី ការឌីស្សាញថ្មី បច្ចេកវិទ្យាទំនើបៗ និងរចនាប័ទ្មដ៏រឹងមាំជាងមុន។ ខាងក្រោមនេះគឺ​ជា​លក្ខណៈ​ពិសេស​ចំនួន​ ៥ ដែលបានបំពាក់នៅលើរថយន្ត Chevrolet Colorado ស៊េរីឆ្នាំ ២០២៣ ៖

១) ម៉ាស៊ីន Turbo ថ្មី

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះផ្នែកម៉ាស៊ីន Colorado បានបំពាក់ម៉ាស៊ីនចំណុះ ២,៧ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង ដោយម៉ូដែល WT និង LT trims ផលិតកម្លាំងបាន ២៣៧ សេះ និង ៣៥១​ ញ៉ូតុនម៉ែត្រ។ សម្រាប់ម៉ូដែល Z71 និង Trail Boss អាចផលិតកម្លាំងបាន​ ៣១០​ សេះ និងកម្លាំងរមួល ៥២៨ ញ៉ូតុនម៉ែត្រ និងម៉ូដែល ZR2 ទទួលបានថាមពលខ្ពស់ជាងមុន ដែលផ្តល់កម្លាំង ៣១០​ សេះ និងកម្លាំងរមួល ៥៨៣ ញ៉ូតុនម៉ែត្រ។

២) បច្ចេកវិទ្យា Google Technology

សម្រាប់អេក្រង់ព័ត៌មានកម្សាន្តទំហំ ១១,៣ អ៊ីញជាជម្រើសបានភ្ជាប់មកនូវមុខងារ Android Auto ដែលអាចប្រើប្រាស់ជាមួយកម្មវិធី Google Maps navigation និង Google Assistant ។ ក្នុងនោះក៏មានប្រព័ន្ធបញ្ជាដោយសំឡេង ដោយអ្នកបើកបរគ្រាន់តែនិយាយថា “Hey Google” និងអាចចូលទៅប្រើប្រាស់មុខងារផ្សេងៗស្ទើរតែទាំងអស់នៅពេលកំពុងបើកបរ។

៣) កញ្ចប់ Desert Boss package

សម្រាប់អ្នកចូលចិត្តបើកបរលើផ្លូវលំបាក ឬ Off-Road រថយន្ត Colorado ស៊េរីឆ្នាំ ២០២៣ ម៉ូដែល Trail boss ដែលរួមមាន lift kit លើកឡើងដល់ទំហំ ២ អ៊ីញ។ ខណៈម៉ូដែល ZR2 ដែលធ្វើអោយមានការលើកកំពស់រហូតដល់ ៣ អ៊ីញ និងបន្ថែមប៉ូម Dynamic Spool-Valve dampers ពី Multimatic ។ Chevy និយាយថា dampers ទាំងនេះបានផ្តល់នូវ “ភាពប្រែប្រួលនៃការលៃតម្រូវគ្មានដែនកំណត់” ដែលផ្តល់នូវការគ្រប់គ្រង់បើកបរកាន់តែច្បាស់លាស់ទាំងនៅលើគ្រប់ស្ថានភាពផ្លូវ។

ជាមួយគ្នានេះ កញ្ចប់ Desert Boss package ដែលមាននៅលើម៉ូដែល ZR2 trim បានបំពាក់ជាមួយថាសកង់ bead-lock wheel ទំហំ ១៧ អ៊ីញ កាងកាន់តែរឹងមាំ របារស្ព័រ និង Desert Boss decals។

៤) ប្រព័ន្ធកាំម៉េរាចំនួន ១០ ទីតាំង

ប្រព័ន្ធអេក្រង់កំសាន្តថ្មីអាចបង្ហាញទិដ្ឋភាពកាមេរ៉ារហូតដល់ ១០​ ទីតាំង រួមទាំងទិដ្ឋភាពប្រព័ន្ធជើងក្រោមដ៏ឆ្លាតវៃនៅលើម៉ូដែល Z71 និង ZR2 វា​អាច​ឲ្យ​អ្នក​បើក​បរ​មើល​ឃើញ​ឧបសគ្គ​នៅ​ពី​ក្រោម​ពួក​គេ ដូច្នេះ​ពួក​គេ​អាច​ជៀស​វាង​បាន​យ៉ាង​ងាយ​ស្រួល​។

លើសពីនេះ ការអូសសណ្តោង Hitch Guidanc បានមកជាស្តង់ដារ ហើយវាផ្តល់នូវទិដ្ឋភាពកាំមេរ៉ាជាមួយនឹងការបង្ហាញដើម្បីជួយអ្នកបើកបរភ្ជាប់ទៅរ៉ឺម៉ក ទូក ឬអ្នកបោះជំរុំ។ មិនតែប៉ុណ្ណោះ កម្មវិធី Hitch View និង Trailing app គឺជាការបន្ថែមថ្មីសម្រាប់ឆ្នាំ ២០២៣ ផងដែរ។

៥) គំនិតច្នៃកន្លែងផ្ទុកនៅឃ្លុបក្រោយ (Tailgate Storage)

ភាពច្នៃដែលមាននៅលើរថយន្ត​ភីកអាប់ Chevy Colorado បាន​បង្កើត​ប្រព័ន្ធ​ផ្ទុកនៅទ្វា​ឃ្លុបក្រោយ​ថ្មី​ដែល​មាន​ទទឹងប្រវែង ៤៥ អ៊ីញ និង​ជម្រៅ ៤ អ៊ីញ ដែលអាចដាក់សម្ភារៈមួយចំនួន ហើយមានរន្ធបង្ហូរដើម្បីបញ្ចេញទឹកនៅទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម