[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តចិន Great Wall Motors បានបង្ហាញចេញរថយន្តភីកអាប់ថ្មីម៉ូដែល Shanhai Cannon នៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Chengdu Auto Show in China ដើម្បីតម្រូវការទីផ្សាររថយន្តភីកអាប់ដែលកំពុងទទួលបានពេញនិយមខ្លាំង។
Shanhai Cannon នឹងមានលក់ដោយមានបំពាក់ម៉ាស៊ីនចំនួនបីជម្រើស ដោយជម្រើសទីមួយគឺម៉ាស៊ីន Hybrid ប្រភេទ Turbocharged ចំណុះ ២,០លីត្រ, ទីពីរគឺម៉ាស៊ីនម៉ាស៊ូត Turbodiesel ចំណុះ២,០លីត្រ និងទីបីគឺម៉ាស៊ីន Turbocharged ចំណុះ៣,០លីត្រ។ កម្លាំងរបស់ម៉ាស៊ីនប្រភេទីមួយ និងទីពីរនៅមិនទាន់បានបង្ហាញនៅឡើយទេ ប៉ុន្តែម៉ាស៊ីនទីបីអាចផលិតកម្លាំងបាន ៣៤៨សេះ ភ្ជាប់ជាមួយប្រអប់លេខអូតូ៩វគ្គ។
លក្ខណៈសម្បត្តិអំពី Shanhai Cannon បានបង្ហាញថាវាមានប្រវែង ៥៤៤០ម.ម មានទទឹង ១៩៩១ម.ម មានកម្ពស់ ១៩២៤ម.ម និងមានប្រវែង ៣៣៥០ម.ម គិតពីកង់មុខទៅកង់ក្រោយ។
ក្រុមហ៊ុន Great Wall បានពណ៌នារថយន្ត Shanhai Cannon នេះថាជារថយន្តភីកអាប់ប្រណីតជាងគេ ជាមួយគ្រឿងបរិក្ខារប្រណីតផ្នែកខាងក្នុង ដោយក្នុងនោះមានចំណុចលេចធ្លោដូចជាអេក្រង់ Touch ទំហំធំ, មានកុងទ័រឌីជីថល និងមានកៅអីជួរទីពីរដែលអាចសារ៉េដោយអេឡិចត្រូនិកបានជាដើម។
យ៉ាងណាក្ដី សម្រាប់តម្លៃ និងការចេញលក់របស់រថយន្ត Great Wall Shanhai Cannon នេះនៅមិនទាន់ប្រកាសចេញនៅឡើយទេ៕