[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមចោរលួចរថយន្តបានផ្ទុះឡើង ក្នុងរដ្ឋ Michigan ខណៈដែលរថយន្ត Ford Mustangs ថ្មីចំនួន ១២ ដល់ ១៥ គ្រឿងត្រូវបានលួចពីរោងចក្រ Flat Rock Assembly Plant ហើយរថយន្ត Jeep Wagoneers ២ គ្រឿងត្រូវបានលួចពីរោងចក្រ Stellantis ‘Warren នៅថ្ងៃតែមួយ។
ការលួចនេះបានកើតឡើងនៅតំបន់ Woodhaven ឆ្លងកាត់ផ្លូវពីរោងចក្រ Flat Rock នៅម៉ោងប្រហែល ២ ទៀបភ្លឺ។ មេធាវី និងទូរទស្សន៍/វិទ្យុ អ្នកវិភាគផ្នែកច្បាប់ Charlie Langton បានធ្វើការចេញផ្សាយវីដេអូខ្លីមួយនៅលើ Twitter របស់គាត់ ដែលបង្ហាញពីចំណតរថយន្ត។ អ្នកក្នុងតំបន់នោះឆ្ងល់ថា តើក្រុមចោរចូលទៅក្នុងតំបន់ដែលហ៊ុមព័ទ្ធដោយរបងលួសដោយរបៀបណា?
12 to 15 new Mustangs were stolen from a lot in Woodhaven across from the Flat Rock assembly plant. #Police recovered two of the Mustangs. This is the second time in a week that vehicles were stolen from this lot. @WWJ950 @FOX2News #FordMustang #Tuesday #Crime pic.twitter.com/vZwvyyO968
— Charlie Langton (@charlielangton) September 13, 2022
ប៉ូលីស Woodhaven បានរកឃើញរថយន្ត Mustang យ៉ាងហោចណាស់ ២គ្រឿងដែលលួចបានដោយជោគជ័យ ហើយឥឡូវនេះកំពុងស្វែងរកជនសង្ស័យបន្ងែមទៀត។ ក្នុងនោះ ស្នងការរងប៉ូលីសបាននិយាយទៅកាន់គេហទំព័រ Fox 2 ថាគាត់ជឿថានេះមិនមែនជាឧប្បត្តិហេតុដាច់ដោយឡែកនោះទេ។ ជាការពិតណាស់ នេះមិនមែនជាលើកទីមួយទេ ដែលរោងចក្រ Flat Rock Assembly Plant ត្រូវបានកំណត់គោលដៅ។ រថយន្ត Mustang បន្ថែម ៤-៥ គ្រឿងត្រូវបានលួចកាលពីខែមិថុនាឆ្នាំមុន រួមទាំងរថយន្តស៊េរី Shelby GT500 ផងដែរ ដោយពួកគេភាគច្រើនត្រូវបានរកឃើញវិញបន្ទាប់ពីពួកគេអស់សាំងនៅលើផ្លូវហាយវេ។
#BREAKING A number of Jeep Wagoneers have been stolen after a break-in at the Chrysler Warren Truck Assembly Plant on Mound and 8 mile. @cityofwarren @WWJ950 @FOX2News @Jeep #Tuesday pic.twitter.com/8h7fPJUubP
— Charlie Langton (@charlielangton) September 13, 2022
មិនតែប៉ុណ្ណោះ យោងតាមប៉ូលីស Warren បានឲ្យដឹងថា រថយន្ត Jeep Wagoneers មិនស្គាល់លេខមួយគ្រឿង ត្រូវបានចោរលួច និងបានព្យាយាមបិទទ្វារ ប៉ុន្តែជនសង្ស័យបានវាយកម្ទេចរថយន្តនោះ ហើយរត់គេចខ្លួនជាមួយរថយន្ត SUV ដែលត្រូវបានលួច។ រថយន្ត Wagoneers ពីរគ្រឿងត្រូវបានគេរកឃើញវិញ ប៉ុន្តែយ៉ាងហោចណាស់មានរថយន្តពីរទៀតនៅបាត់។ វាមិនច្បាស់ទេថាតើការលួចប្លន់ទាំងពីរនេះពាក់ព័ន្ធឬយ៉ាងណា ប៉ុន្តែមន្ត្រីប៉ូលីសនិយាយអំពីក្រុមក្មេងទំនើងដែលមានផែនការជាក់លាក់ និងការដឹកនាំប្រកបដោយបទពិសោធន៍៕