[បរទេស] ក្រុមហ៊ុនផលិតរថយន្ត General Motors បានធ្វើការដាក់បង្ហាញចេញនៅវីដេអូ teaser នៃគំរូភីកអាប់អគ្គិសនី Ram ដែលរំពឹងថាមានឈ្មោះ Ram Revolution EV Concept។ ក្នុងនោះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Detroit Free Press នាយកប្រតិបត្តិ Ram លោក Mike Koval Jr. បានបង្ហាញថា ក្រុមហ៊ុននឹងបង្ហាញម៉ូដែលនេះ នៅមុនថ្ងៃនៃកម្មវិធី Los Angeles Auto Show ពោលនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២។
គំរូនេះត្រូវបានគេគ្រោងនឹងដាក់បង្ហាញមើលជាមុនដែលនឹងបង្ហាញខ្លួននៅឆ្នាំបន្ទាប់។ ក្នុងនោះ Ram បានសាកល្បងម៉ូដែលនេះអស់រយៈពេលជាច្រើនខែ ហើយប្រើប្រាស់ជាមួយគ្រោងឆ្អឹងថ្មី STLA Frame platform ដែលត្រូវបានរចនាឡើងសម្រាប់រថយន្តភីកអាប់ខ្នាតធំ និងរថយន្ត SUV ដែលមានអាគុយទំហំ ១៥៩ ដល់ ២០០ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរចម្ងាយ ៨០០ គីឡូម៉ែត្រ ។
ក្រុមហ៊ុនក៏បានចង្អុលបង្ហាញថាម៉ូដែលទាំងនោះនឹងមានបច្ចេកវិទ្យា 400V និង 800V ក៏ដូចជាម៉ូទ័រអគ្គិសនីដែលមានកម្លាំងចាប់ពី ២០១ សេះ ដល់ ៤៤៣ សេះ។ សម្រាប់ ម៉ូដែលបើកបរវិលកង់ទាំងអស់គឺត្រូវបានផ្តល់ឲ្យម៉ូដែលនេះមានកម្លាំងសរុបរហូតដល់ ៨៨៥ សេះ។
ទន្ទឹងនឹងនេះ លោក Koval Jr. គាត់បានប្រាប់កាសែតថា Ram នឹង “រុញច្រាន” ដៃគូប្រកួតប្រជែងកាន់តែខ្លាំង។ លោកបានបន្តទៀតថា គំរូផលិតកម្មនឹងជាភីកអាប់ដ៏ត្រឹមត្រូវមួយសម្រាប់អតិថិជនរបស់ខ្លួន។
ក្រៅពីនិយាយអំពីរថយន្តភីកអាប់អគ្គិសនី នាយកប្រតិបត្តិបាននិយាយអំពីព័ត៌មានអំពីរថយន្តភីកអាប់ធុនធ្ងន់ “ធំ” សម្រាប់ពិព័រណ៍រដ្ឋតិចសាស់។ ព្រឹត្តិការណ៍នោះចាប់ផ្តើមនៅថ្ងៃទី ៣០ ខែកញ្ញា ហើយកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមហ៊ុន Ford បង្ហាញរថយន្ត F-Series Super Duty ដែលបានរចនាឡើងវិញនៅថ្ងៃទី ២៧ ខែកញ្ញា៕