ក្រុមហ៊ុនចិន Geely ទិញបានភាគហ៊ុនរបស់ Aston Martin ចំនួន ៧,៦%

[ទីផ្សារបរទេស] កាលពីដើមឆ្នាំ ក្រុមហ៊ុន Aston Martin Lagonda បានច្រានចោលសំណើរ​ទិញ​ភាគហ៊ុន​ពី​ក្រុមហ៊ុនរថយន្ត​ចិន Geely ដោយពេលនោះបាន​ប្រាប់ហេតុផល​ថា​សំណើរនេះ​មិន​មែន​ជា​ជម្រើស​ដ៏​ទាក់ទាញ ឬ​ផ្ដល់​តម្លៃ​ខ្ពស់​ដល់​ម្ចាស់​ភាគហ៊ុននោះទេ។

យ៉ាងណាក្ដី ពេលនេះ​​ក្រុមហ៊ុន Geely បានចេញសេចក្ដីប្រកាស​ឲ្យដឹងថា​ខ្លួន​បាន​សម្រេចកិច្ចព្រមព្រៀង​ទិញលក់​ភាគ​ហ៊ុន​ជាមួយ Aston Martin Lagonda ហើយ។ ក្រុមហ៊ុនធំរបស់ចិននេះ បាន​​សម្រេចការទិញយកភាគហ៊ុនរបស់ Aston Martin ចំនួន ៧,៦% ដោយ​មិនបានបញ្ជាក់ពីតម្លៃ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រោយការទិញនេះ Geely នឹងចូលរួមជាមួយមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអ៊ូឌីតដែលមាន​ភាគហ៊ុន ១៦,៧% និង​សម្ព័ន្ធ Yew Tree មាន​ភាគហ៊ុន ១៨,៣% រួមជាមួយ Mercedes ដែលមានចំណែកភាគហ៊ុន ៩,៧%។

ក្រុមហ៊ុន Geely បានគ្រប់គ្រងម៉ាករថយន្តជាច្រើនរួមមាន Volvo, Lotus, Polestar, Proton និង London Electric Vehicle Company (LEVC) រួមទាំងម៉ាករថយន្តថ្មីដូចជា Lynk & Co, Zeekr និង Geometry ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម