[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Lexus RX 450h+ ប្រភេទ Plug-in Hybrid ជំនាន់ទី ៥ ដោយគ្រោងនឹងដាក់លក់ជាផ្លូវការនៅចុងឆ្នាំ ២០២២ នេះ។
រថយន្ត All-new Lexus RX 450h+ ប្រភេទ Plug-in Hybrid នេះផលិតឡើងនៅលើគ្រោងឆ្អឹង GA-K platform មានប្រវែងតួខ្លួនសរុប ៤ ៨៩០ ម.ម ទទឹង ១ ៩២០ ម.ម កំពស់ ១ ៦៩៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម។
សម្រាប់់ការរចនាទាំងមូលគឺត្រូវបានថ្មីទាំងស្រុង ដោយប៉ាណាមុខត្រូវបានបន្ថែមទំហំធំជាងមុន អបដោយចង្កៀងមុខប្រភេទ LED អំពូលបំភ្លឺពេលថ្ងៃ រចនាបែប swoosh រួមបញ្ចូលគ្នាជាមួយចង្កៀងកាត់អ័ព្ទបន្ថែមនៅភាពកាន់តែប្រណិតមួយកម្រិតទៀត។ ខណៈ ចង្កៀងខាងក្រោយជាប្រភេទ LED ដែលមានបច្ចេកវិទ្យាជាច្រើន និងថាសកង់ស្ព័រទំហំ ១៩ អ៊ីញ ក្នុងនោះអតិថិជនក៏អាចជ្រើសរើសទំហំ ២១ អ៊ីញតាមការរចនាផ្សេងៗគ្នាផងដែរ។
រីឯនៅផ្នែកខាងក្នុងមានបំពាក់នៅបច្ចេកវិទ្យា និងការរចនាថ្មីមួយចំនួនពីម៉ូដែល Lexus NX, ដោយមានកុងទ័រ Full LCD, អេក្រង់បង្ហាញលើកញ្ចក់ multi-function head-up display ទំហំ ១៤ អ៊ីញ, ប្រព័ន្ធ Lexus Interface ថ្មី គាំទ្រមុខងារ over-the-air update និងដៃចង្កូតដែលបានរចនាឡើងវិញ។ បន្ថែមពីនេះ ក៏មានការផ្លាស់ប្តូរគ្រឿងបរិក្ខាតិចតួចដោយបានតុបតែងជាមួយអាលុយមីញ៉ូម, ដំបូលបើកបែប Panoramic Sunroof, ភ្លើងលម្អចំនួន ៦៤ ពណ៌ និងកៅអីស្បែកទន់ដ៏ប្រណិតផងដែរ។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ២,៥ លីត្រ Plug-in Hybrid turbocharged ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបាន ៣០៤ សេះ និងកម្លាំងរមួល ២៧០ ញ៉ូតុនម៉ែត្រ ប្រើប្រាស់អាគុយទំហំ ១៨,១ គីឡូវ៉ាត់ម៉ោង អាចបើកបរដោយប្រើថាមពលអគ្គិសនីបានចម្ងាយ ៨៧ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ប្រព័ន្ធបើកបរប៉ុង ២ វិលកង់ទាំងអស់។ សម្រាប់រថយន្ត Lexus RX 450h+ ប្រភេទ Plug-in hybrid ត្រូវបានភ្ជាប់មកជាមួយនឹងប្រព័ន្ធសុវត្ថភាព Lexus Safety system+ 3.0 ដែលរួមបញ្ចូលនៅមុខងារប្រព័ន្ធសុវត្ថភាពដ៏សំបូរបែប៕