ឡាន MINI Cooper ប្រើអគ្គិសនីដំបូងបង្អស់ ចេញតម្លៃលក់ផ្លូវការហើយ!

ក្រុមហ៊ុន MINI បានប្រកាសតម្លៃនៃរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួនជាផ្លូការ ហើយក៏ទទួលការបញ្ជាទិញទុកមុនផងដែរ ក្នុងសហរដ្ឋអាមេរិក។

រថយន្តអគ្គិសនី MINI Cooper ចែកចេញជា ៣ម៉ូដែល គឺ Cooper SE Signature មានតម្លៃចាប់ពី ២៩ ៩០០ដុល្លារ, Cooper SE Signature Plus មានតម្លៃចាប់ពី ៣៣ ៩០០ដុល្លារ និង Cooper SE Iconic មានតម្លៃចាប់ពី ៣៦ ៩០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាស្តង់ដារ វាមានបំពាក់លក្ខណៈពិសេសជាច្រើន ដូចជា ចង្កៀង LED, ភ្លិតទឹកអូតូ, យ៉ាន់ Alloy ១៦អ៊ីង, ដៃចង្កូតស្បែក, កៅអូស្បែកមានមុខងារកម្តៅ, កុងទ័រឌីជីថល, ប្រព័ន្ធម៉ាស៊ីនត្រជាក់ Dual zone, អេក្រង់បង្ហាញព័ត៌មាន ៦,៥អ៊ីង, ផែនទី និងមុខងារ Apple CarPlay ជាដើម។

រថយន្ត MINI Cooper ដំណើរការដោយថាមពលអគ្គិសនីនេះ បំពាក់កញ្ចប់អាគុយកម្លាំង ៣២,៦គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ១៨១សេះ។ វាអាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៩វិនាទី ហើយមានល្បឿនអតិបរមា ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រុមហ៊ុន MINI អះអាងថា រថយន្តនេះអាចបើកបរបានចម្ងាយជាង ១៧០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។ ជាមួយនឹងខ្សែសាកតាមផ្ទះ Level 2 អ្នកអាចសាកភ្លើងពី ០-៨០% ប្រើពេលត្រឹម ៤០នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម