Geely Boyue L ស៊េរីឆ្នាំ ២០២៣ បង្ហាញខ្លួនជាផ្លូវការ នៅក្នុងទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញជាផ្លូវការនៅរថយន្ត Geely Boyue L ស៊េរីឆ្នាំ ២០២៣ ជាមួយនឹងតម្លៃចាប់ពី ១៧ ៣៩៣ ដុល្លារ ដល់ ២៣ ៦២០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន។

Geely Boyue L ថ្មី​ ផ្តោតលើ​ភាព​ប្រណិត​បែប​ស្ព័រ​ បំពាក់ដោយប៉ាណាមុខមួយផ្ទាំងធំ ជាមួយនឹងការរចនាពី Vision Starburst ដែលត្រូវប្រើទាំងផ្នែកខាងមុខ និងខាងក្រោយ មានភាពលេចធ្លោជាមួយនឹងឡូហ្គោ Geely ថ្មី, ដំបូលពណ៌ខ្មៅ, ចង្កៀងមុខប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង, ថាសកង់ស្ព័រទំហំធំ និងចង្កៀងក្រោយរាងជារូបព្រួញឲ្យឈ្មោះថា arrow-shaped taillights អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងកាប៊ីន សង្កត់ធ្ងន់ទៅលើការរចនាដ៏ប្រណិត Geely Boyue L ក៏បានបំពាក់ប្រព័ន្ធ Geely Galaxy OS Air ដែលផ្អែកលើ Qualcomm 8155 CPU 8 Core, 16G+ RAM, 125G+ storage ដែលផ្តល់នៅថាមពលលឿន និងខ្លាំងជាងមុន។ កុងទ័រព័ត៌មានឌីជិថល full LCD ទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៣,២ អ៊ីញ, អេក្រង់បង្ហាញលើកញ្ចក់ AR-HUB ទំហំ ២៥,៦ អ៊ីញ កញ្ចក់ខាងក្នុងបន្ថែមកម្រិតការការពារពន្លឺ,​ ឧបករណ៍បំពងសំលេងម៉ាក Harman infinity និងប្រព័ន្ធបើកបរដោយស្វ័យប្រវតិ្តដ៏ឆ្លាតវៃកម្រិត L2 ផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះមានជម្រើសម៉ាស៊ីនចំនួន ៣ សម្រាប់ជ្រើសរើសរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ២,០​ លីត្រ turbocharged ផលិតកម្លាំងបាន ២១៨ សេះ និងកម្លាំងរមួល ៣២៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ​ ៧ វគ្គ។
  • ម៉ាស៊ីន Hybrid ចំណុះ ២,០​ លីត្រ turbo ផលិតកម្លាំងបាន ២៤៥ សេះ និងកម្លាំងរមួល ៥៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ​ ៣ វគ្គ DHT hybrid gearbox។
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ​ ៧ វគ្គ និងមានរបៀបបើកបរចំនួន ៥ រួមមាន៖ Eco, Normal, Sport, Snow និង Off-Road៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម