Honda បង្ហាញរូបភាព Teaser នៃ​ Honda WR-V RS មុនពេលបង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda ប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានធ្វើការដាក់បង្ហាញចេញនៅរូបភាព teaser នៃរថយន្ត Honda WR-V ជាប្រភេទ Crossover មុនពេលបង្ហញខ្លួនជាផ្លូវការនៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២២​។

រថយន្តដែលបង្ហាញក្នុងរូបភាព Teaser នេះត្រូវបានគេរំពឹងថាជារថយន្តប្រភេទ SUV RS Concept ដែលត្រូវបានដាក់បង្ហាញនៅក្នុងកម្មវិធី Gaikindo Indonesia International Motor Show (GIIAS) ក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០២១ ហើយទំនងជាថារថយន្តនេះនឹងត្រូវដាក់លក់ជា “WR-V” ដែលបច្ចុប្បន្នក្រុមហ៊ុន Honda ប្រើឈ្មោះដើម្បីដាក់លក់រថយន្តប្រភេទ Crossover ខ្នាតតូចនៅក្នុងប្រទេសមួយចំនួនដូចជា ឥណ្ឌា អាហ្វ្រិកខាងត្បូង និងប្រេស៊ីល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជាក្រុមហ៊ុន Honda បានព្យាយាមលាក់បាំងព័ត៌មានលម្អិតនៃរថយន្តដែលបានបង្ហាញនៅក្នុង Teaser ក៏ដោយ ប៉ុន្តែនៅមើលឃើញថា ប្រវែងតួខ្លួនគឺស្រដៀងទៅនឹងគំរូរថយន្ត SUV RS Concept រួមទាំងចង្កៀងមុខ LED និងចង្កៀងក្រោយ ជាមួយ​នឹង​​ដំបូល roof rack ផងដែរ។​ ខណៈ​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​នឹងត្រូវដាក់បង្ហាញម្ដង​ទៀត​បន្ទាប់​ពី​រថយន្តត្រូវបាន​ដាក់​បង្ហាញ​​នៅ​ថ្ងៃ​ទី ២ ខែ​វិច្ឆិកា។

គួរបញ្ជាក់ផងដែរថា រថយន្តនេះ នៅប្រទេសឥណ្ឌាប្រើប្រាស់ម៉ាស៊ីនចំណុះ ១,២ លីត្រ ទំហំ ៤ ស៊ីឡាំង និងម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥ លីត្រ​​ ទំហំ ៤ ស៊ីឡាំង ភ្ជាប់ដោយប្រអប់លេខដៃ ៥ វគ្គ​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម