BYD ក្លាយជាក្រុមហ៊ុនលក់ឡានអគ្គិសនីបានច្រើនជាងគេលំដាប់ទីពីរនៅអូស្ត្រាលី

[ទីផ្សារបរទេស] ក្រុមហ៊ុន BYD ទើបវាយលុកចូលទីផ្សារប្រទេសអូស្ត្រាលីបានរយៈពេលពីរខែ ប៉ុន្តែបានក្លាយជាក្រុមហ៊ុនដែលលក់រថយន្តអគ្គិសនីបានច្រើនជាងគេលំដាប់ទីពីរ។

ការចុះផ្សាយរបស់សារព័ត៌មាន Drive របស់អូស្ត្រាលី បង្ហាញថា រថយន្ត BYD ចំនួន ៨៩៩គ្រឿង បានចុះបញ្ជីនៅខែកញ្ញា និងខែតុលា ឆ្នាំ២០២២ ត្បិតថាក្រុមហ៊ុនមានលក់តែរថយន្ត Atto 3 តែមួយម៉ូដែលក្ដី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លទ្ធផលនេះមានន័យថា BYD ជាក្រុមហ៊ុនដែលលក់រថយន្តអគ្គិសនីបានច្រើនជាងគេលំដាប់ទីពីរនៅអូស្ត្រាលី ពីក្រោយ Tesla ដែលកត់ត្រាការដឹកជញ្ជូនរថយន្ត ៧ ០៧៨គ្រឿង ប៉ុន្តែនាំមុខ MG និង Hyundai ជាដើម។

ពេលក្រឡេកមើលម៉ូដែលរថយន្តដែលលក់ដាច់ជាងគេ BYD Atto 3 ស្ថិតនៅលេខបី ពីក្រោយ Tesla Model Y (៥៤៣៥គ្រឿង) និង Tesla Model 3 (១៦៤៣គ្រឿង) ប៉ុន្តែនាំមុខ MG ZS EV (ប្រមាណ ៣០០-៤០០គ្រឿង) និង Hyundai Kona Electric (១៨៤គ្រឿង)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម