ម៉ូដែលពិសេស Cadillac Escalade ផលិតតែ ៣០គ្រឿងប៉ុណ្ណោះ សម្រាប់តែទីផ្សារនៅតំបន់អាស៊ីមួយនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Cadillac បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត​ Cadillac Escalade ថ្មី ដែលជាម៉ូដែលពិសេសឲ្យឈ្មោះថា Cadillac Escalade White Sport Edition ដោយមានបំណងផលិតត្រឹមតែ ៣០ គ្រឿងជាមួយនឹងតម្លៃលក់ ១២៦ ៧០០ ដុល្លារបូកទាំងតម្លៃពន្ធ គ្រោងដាក់បង្ហាញជាផ្លូវការនៅ ១៧ ខែវិច្ឆិកា ឆ្នាំ​ ២០២២ សម្រាប់តែទីផ្សារប្រទេសជប៉ុនប៉ុណ្ណោះ។

សម្រាប់ម៉ូដែល Cadillac Escalade White Sport Edition នេះគឺផ្អែកលើរថយន្ត Escalade Sport ដោយម៉ូដែលនេះត្រូវបានតុបតែងជាមួយពណ៌ស នឹងពណ៌ខ្មៅទៅលើប៉ាណាមុខមួយផ្ទាំងធំរាងជាសំណាញ់ កាងដែកការពារបាតខាងក្រោម កញ្ចក់មួយជុំរថយន្ត និងដំបូល roof rack ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ ក្រុមហ៊ុន Cadillac បានពណ៌នានៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ការរួមបញ្ចូលគ្នានៃតួខ្លួនពណ៌ស ប៉ាណាមុខរាងជាសំណាញ់ ជាមួយការលាយពណ៌ខ្មៅ នាំមកនៅបុគ្គលិកលក្ខណៈដែលកាន់តែអំណាច ” ។ “អ្នកអាចរីករាយជាមួយការបើកបរដែលមិនធ្លាប់មានដ៏អស្ចារ្យ ដែលត្រូវបានបញ្ចូលជាមួយនឹងបច្ចេកវិទ្យាទំនើបរបស់ Cadillac”។

គួរឲ្យដឹងថា ពណ៌សដែលតុបតែងទៅលើ Escalade ត្រូវបានគេដាក់ឈ្មោះថា Crystal White Tri-Coat ហើយផ្ទុយស្រឡះជាមួយនឹងផ្ទៃខាងក្នុងដែលគ្របដណ្ដប់ដោយស្បែកពណ៌ខ្មៅ (Jet Black) ស្ទើរតែទាំងស្រុងជាមួយនឹងផ្នែកជាច្រើនបានតុបតែងជាមួយនឹងឈើដ៏ប្រណិត។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្ត Cadillac Escalade ជំនាន់ទី ៥ នេះដែលមានលក់នៅក្នុងប្រទេសជប៉ុន មកជាស្តង់ដារជាមួយនឹងម៉ាស៊ីនចំណុះ ៦,២ លីត្រ EcoTec3 V8 ដែលសម្រាប់សហរដ្ឋអាមេរិក (US-Spec) អាចផលិតកម្លាំងបាន ៤២០ សេះ និងកម្លាំងរមួល ៦២៣ ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម