BMW ចាប់ផ្ដើមការផលិតឡាននៅវៀតណាម

[ទីផ្សារបរទេស] ក្រុមហ៊ុន BMW បានពង្រីកការផលិតលើសកលលោករបស់ខ្លួនជាមួយការបន្ថែមរោងចក្រផលិតថ្មីនៅអាស៊ី ដែលមានទីតាំងនៅក្នុងប្រទេសវៀតណាម។

ក្រុមហ៊ុនអាល្លឺម៉ង់នេះបានប្រកាសចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកវៀតណាម  Truong Hai Auto Corporation (THACO) សម្រាប់ការផលិតរថយន្តនៅវៀតណាម។ នេះគឺជារោងចក្រទី៦របស់ BMW នៅអាស៊ី បន្ទាប់ពីរោងចក្រនៅថៃ ម៉ាឡេស៊ី ចិន ឥណ្ឌូណេស៊ី និងឥណ្ឌា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រោងចក្រថ្មីនេះនឹងមានផលិតរថយន្តដូចជា 3 Series, 5 Series, X3 និងរថយន្ត X5 ផងដែរ ដោយការផលិតនឹងមានគោរពទៅតាមស្តង់ដាររបស់ BMW ដើម្បីធានាលើគុណភាព។

ក្រុមហ៊ុន THACO បានបង្កើតក្នុងឆ្នាំ១៩៩៧ ហើយពេលនេះកំពុងជាក្រុមហ៊ុនឈានមុខគេផ្នែកអាជីវកម្មយានយន្តនៅប្រទេស​វៀតណាម។ ក្រុមហ៊ុននេះមានប្រតិបត្តិការរួចគ្នាជាមួយ Kia នៅរោងចក្រធំរបស់ខ្លួន ហើយក៏មានលក់រថយន្ត Mazda តាមរយៈក្រុមហ៊ុនសាខាឈ្មោះថា VinaMazda ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម