[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda និងដៃគូសហការនៅក្នុងប្រទេសចិនកំពុងរៀបចំការអាប់ដេតជាច្រើនដើម្បីធ្វើឲ្យរថយន្ត Honda UR-V និង Honda Avancier ស៊េរីឆ្នាំ ២០២៤ ប្រភេទ Crossover ដោយផ្អែកលើគ្រោងឆ្អឹងដូចគ្នា នឹងទទួលបានការធ្វើឲ្យប្រសើរឡើងនោះបច្ចេកវិទ្យា និងថាមពលម៉ាស៊ីនផងដែរ។
ចំពោះការអាប់ដេតដែលមើលឃើញរបស់ UR-V រួមមានប៉ាណាមុខដែលបានការរចនាឡើងវិញ និងបន្ថែមក្រូម៉េជុំវិញ ហើយឡូហ្គោ Honda ក៏ត្រូវបានពង្រីកផ្នែកខាងមុខ-ក្រោយ និងប្រើប្រាស់ថាសកង់ទំហំ ១៩ អ៊ីញ។
ជាមួយគ្នានេះ ត្រូវបានគេរំពឹងថារថយន្ត Honda UR-V ថ្មីនឹងទទួលបានការធ្វើឲ្យប្រសើរឡើងជាច្រើននៅខាងក្នុង។ ទោះបីជាមិនមានរូបភាពនៃផ្ទៃខាងក្នុងថ្មីក៏ដោយ វាត្រូវបានគេរំពឹងថាត្រូចបានបំពាក់ជាមួយអេក្រង់កំសាន្តទំហំ ៨ អ៊ីញនឹងត្រូវបានអាប់ដេតដើម្បីនាំមកនៅបច្ចេកវិទ្យាកាន់តែប្រសើរ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ខណៈពេលដែលរថយន្ត Honda UR-Vs ប្រហែល ២៦ ០០០ គ្រឿងត្រូវបានលក់ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២២ ។ បន្ថែមពីនោះ អ្នកប្រើប្រាស់មានការចាប់អារម្មណ៍ច្រើនចំពោះ Avancier ដែលក្នុងនោះលក់បានជាង ៤០ ០០០ គ្រឿងផងដែរ។
យោងតាមគេហទំព័រ Autohome រាយការណ៍ថាការផ្លាស់ប្តូរពិតប្រាកដនឹងកើតឡើងនៅផ្នែកម៉ាស៊ីន ហើយភាគច្រើនត្រូវបានធ្វើឡើងដើម្បីនាំយករថយន្តស្របតាមបទប្បញ្ញត្តិនៃការបំភាយឧស្ម័ន។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ សម្រាប់ម៉ាស៊ីនចំណុះ ១,៥ លីត្រ turbocharge ឥឡូវនេះនឹងបង្កើតកម្លាំងបាន ១៨៥ សេះ ធ្លាក់ចុះ ៥ សេះ ពីម៉ូដែលដែលមានស្រាប់។ ទន្ទឹមនឹងនេះ ម៉ាស៊ីនចំណុះ ២,០ លីត្រនឹងបង្កើតកម្លាំងបាន ២៥៧ សេះ ដែលធ្លាក់ចុះពីអត្រាបច្ចុប្បន្ន ២៦៨ សេះ។
គួរបញ្ជាក់ផងដែរថា សម្រាប់ Honda Avancier មិនមែនទទួលបានការផ្លាស់ប្តូរទាំងនេះតែរថយន្តនេះទេ។ ក្នុងនោះ Honda UR-V ត្រូវបានបំពាក់ដោយម៉ាស៊ីនដូចគ្នា ហើយត្រូវបានគេរំពឹងថានឹងឃើញការអាប់ដេតដូចគ្នាផងដែរ៕