[បរទេស] ក្រុមហ៊ុន Sony និងក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការបង្ហាញចេញជាផ្លូវការនៅថ្ងៃនៃរថយន្តអគ្គិសនីរបស់ពួកគេបង្ហាញខ្លួន ដែលធ្វើឡើងនៅក្នុងទីក្រុង Las Vegas នៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៣ នៅឯពិព័រណ៍អេឡិចត្រូនិក CES 2023 ។
Sony Honda Mobility ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនជប៉ុនទាំង ២ នឹងធ្វើការប្រកាសដ៏សំខាន់មួយនៅដើមខែមករា ដោយផ្សាយផ្ទាល់ពីមជ្ឈមណ្ឌលសន្និបាត Las Vegas ។ ក្នុងនោះ ក្រុមហ៊ុន Honda បានបញ្ចេញវីដេអូខ្លីមួយ ដែលបង្ហាញពីរូបរាងមួយចំនួននៃរថយន្តអគ្គិសនីថ្មីផងដែរ។
ព័ត៌មានលម្អិតនៃផលិតផលថ្មីនេះ នៅតែត្រូវបានការទុកជាការសម្ងាត់ ប៉ុន្តែវាត្រូវបានគេបង្ហាញតម្រុយថា វាអាចជារថយន្តអគ្គិសនីដំបូងគេនៃក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ហើយត្រូវបានគេរំពឹងថានឹងដឹកជញ្ជូននៅឆ្នាំ ២០២៦។ រោងចក្រផលិតនឹងមានទីតាំងនៅអាមេរិកខាងជើង ហើយផលិតផលនេះ នឹងត្រូវបានលក់តាមអ៊ីនធឺណិត។ បន្ទាប់មក ម៉ូដែលរថយន្តអគ្គិសនីក៏នឹងត្រូវបាននាំចេញទៅប្រទេសជប៉ុនផងដែរ ដោយមានលទ្ធភាពផលិតនៅក្នុងប្រទេសនេះទៀតផង។
ក្រុមហ៊ុនក៏បាននិយាយផងដែរថាប្រព័ន្ធបើកបរស្វ័យប្រវត្តិ Level 3 autopilot នឹងអាចដំណើរការបានក្នុងស្ថានភាពបើកបរមួយចំនួន។
ចំណែកខាងក្រុមហ៊ុន Honda នឹងចូលរួមចំណែកក្នុងការបណ្តាក់ទុនរួមគ្នាជាមួយនឹងជំនាញផលិតរបស់ខ្លួន ក៏ដូចជាបច្ចេកវិទ្យាជាក់លាក់ និងការគាំទ្របន្ទាប់ពីការលក់។ បន្ថែមពីនេះ ក្រុមហ៊ុនបាននិយាយថា ការបញ្ជាទិញទុកមុនសម្រាប់រថយន្តអគ្គិសនីដំបូងបង្អស់របស់ក្រុមហ៊ុន Sony Honda Mobility នឹងបើកនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ ហើយការលក់ជាផ្លូវការនឹងចាប់ផ្តើមនៅមុនឆ្នាំ ២០២៥៕