រថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ២០២៣ រូបរាងថ្មីទាំងស្រុង ត្រូវបានដាក់សម្ពោធជាផ្លូវការនៅប្រទេសកម្ពុជា

នាថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានបង្កើតនូវមហាព្រឹត្តិការណ៍ដ៏ធំសម្បើមជាថ្មីម្តងទៀតប្រចាំឆ្នាំនោះគឺការប្រារព្ធកម្មវិធីបើកបរសាកល្បង និងពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ២០២៣ ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ​ សែនសុខដែលមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមប្រមាណជាង ៣ ៥០០នាក់។

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្រៃលែងដែលទីបំផុតយើងបាននាំយកនូវរថយន្ត Ford Territory ស៊េរីឆ្នាំ២០២៣ នេះមកដល់ទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាហើយ។ ខ្ញុំក៏សូមថ្លែងអំណរគុណ ដល់អតិថិជន Ford គ្រប់រូបដែលបានធ្វើការអត់ធ្មត់និង ទន្ទឹងរងចាំអស់រយៈពេលជាច្រើនខែ ដើម្បីក្លាយជាម្ចាស់រថយន្តទំនើបនេះ​ ។​ រថយន្ត Ford Territory ស៊េរីឆ្នាំ២០២៣ នេះ​ ត្រូវបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ដែលមានភាពទំនើប ប្រណិតភាព ផាសុខភាព ងាយស្រួលក្នុងការបើកបរ។ លើសពីនេះទៅទៀត យើងក៏សង្ឃឹមយ៉ាងមុតមាំថា Ford Territory ស៊េរីឆ្នាំ២០២៣ នឹងមានវត្តមាននៅលើដងផ្លូវក្នុងពេលឆាប់ៗនេះ ហើយនឹងទទួលបាននូវការពេញចិត្ត ក៏ដូចជាការគាំទ្រពីសំណាក់អតិថិជនផងដែរ។​ 

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)

កម្មវិធីសម្ពោធជាផ្លូវការ និងការបើកបរសាកល្បងនៃ រថយន្ត Ford Territory ស៊េរីឆ្នាំ២០២៣ នេះ ប្រារព្ធឡើងក្នុងគោលបំណងដើម្បីឲ្យអតិថិជនយល់ជ្រាបកាន់តែច្បាស់ពីវត្តមាននៃកំពូលរថយន្តអេសយូវី SUV មួយនេះជាមួយនឹងរូបរាងថ្មីទាំងស្រុង និងទទួលបានបទពិសោធន៍ដ៏អស្ចារ្យនៃការបើកបរសាកល្បងរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ២០២៣ នេះដោយផ្ទាល់ជាមួយនឹងអ្នកជំនាញបច្ចេកទេស​Ford ដើម្បីសាកល្បងនូវមុខងារដ៏ថ្មីស្រឡាង ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយដែលបានបំពាក់នៅលើរថយន្តនេះ ។

កាន់តែពិសេសនោះគឺ ផ្នែកខាងក្រៅនៃរថយន្ត Ford Territory ស៊េរីឆ្នាំ២០២៣ នេះ ត្រូវបានរចនា​រូបរាងថ្មីទាំងស្រុង ជាមួយនឹងចង្កៀងមុខដែលមានភ្លើងបំភ្លឺពេលថ្ងៃ  អំពូលកាត់អ័ព្ទ និងចង្កៀងខាងមុខជាប្រភេទ LED បិទនិងបើកហ្វាកូដដោយស្វ័យប្រវត្ត ជាមួយមុខងារ (Follow Me Home)  ចង្កៀងក្រោយជាប្រភេទ LED បែប 3D ដែលមានពន្លឺភ្លឺច្បាស់ល្អ។​ មិនតែប៉ុណ្ណោះ Ford Territory ស៊េរីឆ្នាំ២០២៣ នេះ ក៏មានបំពាក់នូវ សែនសឺចំនួន ១២គ្រាប់ជុំវិញរថយន្ត ផ្លឹតទឹកអូតូ និង កញ្ចក់ក្តោបអូតូ​ ដែលជួយអោយការបើកបរកាន់តែមានភាពឆ្លាតវៃ។

ចំណែកឯផ្នែកខាងក្នុងនៃរថយន្តនេះវិញ ត្រូវបានរចនាម៉ូដប្រណិត ធំទូលាយ ប្រកបដោយផាសុខភាព ដែលមានដូចជា៖

  • កៅអីបែបប្រណិតដែលបានបំពាក់នូវមុខងារកៅអីត្រជាក់ផ្នែកខាងមុខ
  • ដំបូលកញ្ចក់ធំអាច បិទ​និងបើកបាន និងពោងសុវត្ថិភាពជុំវិញរថយន្ត
  • រថយន្តនេះក៏បានបំពាក់នូវកុងទ័រឌីជីថលទំនើបទាន់សម័យទំហំ ១២,៣អ៊ីញ
  • អេក្រង់ Touch Screen កណ្តាលទំហំ ១២ អ៊ីញ ជាមួយប្រព័ន្ធ Wireless Apple CarPlay និង Android Auto
  • ចង្កឹះលេខអេឡិចត្រូនិច E-Shifter ដែលអាចធ្វើការដោយស្វ័យប្រវត្ត

  • ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិចស៊េរីថ្មី
  • ប្រព័ន្ធសាកទូរស័ព្ទឥតខ្សែ (Wireless Charging)
  • ចង្កូតអេឡិចត្រូនិច (EPAS) ធូរងារស្រួលពេលបើកបរ
  • ប្រព័ន្ធបន្សុទ្ធខ្យល់ PM 2.5 និងគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្ត
  • ប្រព័ន្ធចុចបញ្ឆេះរថយន្ត (Smart key)
  • កញ្ចក់មើលក្រោយកាត់បន្ថយចំណាំងផ្លាត (Auto-Dimming)

ជាពិសេសនោះគឺអតិថិជននឹងពេញចិត្តជាមួយនឹងកម្លាំងម៉ាស៊ីនថ្មីនៃរថយន្ត Ford​ Territory ស៊េរីថ្មីឆ្នាំ២០២៣ ដែលម៉ាស៊ីនជំនាន់ថ្មីនេះជាប្រភេទម៉ាស៊ីនសាំង ១,៥L EcoBoost ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ ១៦៣PS និងកម្លាំងរមួលកង់រហូតដល់ទៅ ២៥០Nm និងប្រអប់លេខស្វ័យប្រវត្ត ៧វគ្គ ដែលផ្តល់នូវសន្ទុះខ្លាំងក្នុងការបើកបរ។

មិនតែប៉ុណ្ណោះនៅមានមុខងារប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយ ជាច្រើនទៀតដែលបានទាក់ចិត្តអតិថិជនបន្ទាប់ពីបានធ្វើតេស្តសាកល្បងរួចមកដូចជា៖​​

  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬ អ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត
  • ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និង ទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និងតម្រង់គន្លងផ្លូវ
  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលបើកទ្វារថយន្ត
  • អ្វីដែលអតិថិជននឹងពេញចិត្តខ្លាំងមួយទៀតនោះគឺ ប្រព័ន្ធបើក និងបិទឃ្លុបក្រោយដោយស្វ័យប្រវត្តដោយគ្រាន់តែគ្រវាសជើង
  • អ្វីដែលកាន់តែអស្ចារ្យនោះគឺរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ២០២៣ បានបំពាក់ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P), (T) និងប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្ត និងមានប្រព័ន្ធកាំមេរ៉ាសុវត្ថិភាព 360 ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្ត ជាមួយនឹងអេក្រង់ Touchscreen ១២អ៊ីញ។

រថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ ២០២៣ មានវត្តមាននៅទីផ្សារព្រះរាជាណាចក្រកម្ពុជាជាមួយនឹងជម្រើសពណ៌យ៉ាងច្រើនសម្បូរបែបរហូតដល់ទៅ ៦ ជម្រើសរួមមាន៖ ពណ៌ក្រហម ខៀវ ខ្មៅ ទឹកមាស សូកូឡា និងពណ៌ស។ ជាមួយនឹងតម្លៃពិសេសត្រឹមតែ ៤៨ ៩០០ ដុល្លាតែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរ និងបើកបរសាកល្បងរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ ២០២៣ នៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖

  • អគារតាំងបង្ហាញរថយន្ត Ford សាខា ផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
  • អគារតាំងបង្ហាញរថយន្ត Ford Trade-In ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 077 722 999 | 011 255 229
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357 | 088 9 666 357
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបួមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883 | 088 3 999 883៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម