[បរទេស] ក្រុមហ៊ុនលិតរថយន្ត Suzuki ប្រចាំនៅប្រទេសឥណ្ឌាបានធ្វើការប្រកាសពីគម្រោងក្នុងការដាក់បង្ហាញរថយន្តប្រភេទ SUV ថ្មីចំនួន ២ និងរថយន្តប្រភេទ SUV អគ្គិសនីនៅក្នុងព្រឹត្តិការណ៍ពិពរណ័រថយន្ត Auto Expo 2023 របស់ប្រទេសឥណ្ឌា។
ក្រុមហ៊ុនផលិតរថយន្តនេះ នៅមិនទាន់បញ្ចេញលក្ខណៈពិសេសអ្វីទេ ប៉ុន្តែនាយកប្រតិបត្តិក្រុមហ៊ុន Maruti Suzuki លោក Hisashi Takeuchi បាននិយាយថា “ពិពរណ័រថយន្ត Auto Expo’23 គឺជាឱកាសមួយផ្សេងទៀតសម្រាប់ពួកយើងដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះអនាគតនៃការចល័តតាមរយៈផលិតផលប្រកបដោយនិរន្តរភាព និងបច្ចេកវិទ្យារបស់យើង”។
នាយកប្រតិបត្តិរូបនេះបានបន្តទៀតថា ក្រុមហ៊ុននឹងប្រើប្រាស់ព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះអនាគត “ស្អាតជាងមុន បៃតង និរន្តរភាព និងអព្យាក្រឹតកាបូន”។
ខណៈដែលវាមិនមានច្រើននោះទេ ការបង្ហាញនេះនឹងចាប់ផ្តើមនៅខែក្រោយ ហើយ Maruti Suzuki នឹងមានរថយន្តសរុបចំនួន ១៦ គ្រឿងដាក់បង្ហាញ។ ក្រៅពីម៉ូដែលដែលបានរៀបរាប់ខាងលើ ក្រុមហ៊ុននឹងបង្ហាញគំរូរថយន្ត WagonR flex fuel ក៏ដូចជា Brezza, Baleno, Ciaz, Ertiga, Grand Vitara, និង Swift ជាដើម។
ទន្ទឹមនឹងនេះ Maruti Suzuki មិនបាននិយាយលម្អិតច្រើនទេ ប៉ុន្តែក្រុមហ៊ុនគេហទំព័រ Autocar India កំពុងរាយការណ៍ថាម៉ូដែលថ្មីទាំង ២ នេះនឹងមានរថយន្ត Jimny ទ្វារ ៥ និងរថយន្ត Suzuki Baleno ប្រភេទ Crossover ហើយរបាយការណ៍បានស្នើថាវានឹងមានម៉ាស៊ីនចំណុះ ១,៥ លីត្រអាចផលិតកម្លាំងបាន ១០១ សេះ និងកម្លាំង ១០៧ សេះ អាស្រ័យលើទីផ្សារ។