មានលុយក្រោម ៣ម៉ឺនដុល្លារ ឡានថ្មី ៨ម៉ូឌែលនេះអាចពិចារណាបាន (មានវីដេអូជាភាសាខ្មែរ)

នៅពេលមានកញ្ចប់ថវិការមានកំណត់ ជម្រើសនៃការជ្រើសរថយន្តមកប្រើប្រាស់ពិតជាពិបាក ដោយមុននឹងងាកមើលរថយន្តថ្មី ប្រាកដជាងាកទៅមើលរថយន្តប្រើប្រាស់រួចសិនហើយបានមើលរថយន្តថ្មី។ ចុះបើសិនជាជ្រើសរើសរថយន្តថ្មី តើម៉ូឌែលមួយណាដែលនឹងជ្រើសរើសមកប្រើប្រាស់។ ហើយខាងក្រោមនេះជារថយន្ត ៨ម៉ូដែល ដែលជារថយន្តថ្មីលំដាប់ថវិកាក្រោម ៣ម៉ឺនដុល្លារ និងជារថយន្តដែលកំពុងទទួលបានការគាំទ្រច្រើន ដែលអ្នកគួរពិចារណាផងដែរ។

  • រថយន្ត Ford EcoSport វាគឺរថយន្ត SUV ខ្នាតតូចដែលទទួលការគាំទ្រដ៏ច្រើនមួយរបស់ក្រុមហ៊ុន Ford ដោយវាមានតម្លៃ ២៧ ៩០០ដុល្លារប៉ុណ្ណោះ។

ដោយរថយន្តនេះបានប្រើប្រាស់មកជាមួយម៉ាស៊ីន ៣ស៊ីឡាំងមានចំណុះ ១,០លីត្រជាប្រភេទEco boost ដែលអាចផលិតកម្លាំងសេះបានដល់ ១២៣សេះ កម្លាំង​រមួល ​​១៧០​ញ៉ូ​តុន​​​ម៉ែត្រ​ និងភ្ជាប់ជាមួយប្រអប់លេខ ៦វគ្គស្វ័យប្រវត្តិ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហើយលក្ខណៈពិសេសសំខាន់ៗសំរាប់បំពេញតម្រូវការនូវការប្រើប្រាស់ប្រចាំថ្ងៃមានដូចជា ចង្កៀងជា​​​​ប្រភេទ LED, យ៉ាន់កង់ទំហំ ​១៧អ៊ីញជាប្រភេទអាលុយមីញ៉ូ​ម, កៅអីស្បែក, ​ប្រពន្ធ័កំសាន្តTouchscreenទំហំ​ ៨អ៊ីញភ្ចាប់មកជាមួយប្រពន្ធ័ SYNC3 ដែលមានapple Car play, Android Auto& Google Map, រន្ធសាកថ្មUSB, ពោងសុវិត្ថភាព ៦ចំណុច, សេនស័រជំនួយ ៨គ្រាប់ និងប្រព័ន្ធវាស់សម្ពាធខ្យល់កង់ជាដើម។

  • រថយន្ត Toyota Raize​ សម្រាប់ម៉ូឌែលរថយន្តនេះវិញគឺពិតជាទទួលបាននូវការគាំទ្រខ្លាំងមែន បើតាមការចាំមិនខុសនោះទេ រថយន្តនេះចេញលក់បានប្រហែលខ្ទង់ ២ខែគឺរកម្ចាស់ទី​១ពាន់គ្រឿងឃើញភ្លាមៗតែម្តង។

សម្រាប់រថយន្តនេះក្រៅពីមានឌីស្សាញមកស្រស់ស្អាតហើយ អ្វីដែលចាប់អារម្មណ៍បំផុតនោះគឺជម្រើសពណ៌គឺថាពណ៌ទាក់ទាញមែនទែន។ សម្រាប់រថយន្តនេះមានតម្លៃចាប់ពី ២៦ ៨០០ដុល្លារឡើងទៅ ដោយអាស្រ័យទៅតាមជម្រើសនៃម៉ូឌែលជ្រើសរើស។ រថយន្តនេះបានប្រើប្រាស់ជាមួយម៉ាស៊ីន ៣ស៊ីឡាំងមាន​ចំណុ ១,០លីត្រជំនួយដោយTurbo ដែលអាចផលិតកម្លាំងបាន ៩៦សេះ និងកម្លាំង​រមួល​​ ១៤០​ញ៉ូ​តុន​​​ម៉ែត្រ​មកជាមួយប្រអប់លេខ CVT ៧វគ្គអូតូ។

  • រថយន្ត Chevrolet Tracker Redline រថយន្តនេះគឺទើបមានវត្តមានជាផ្លូវការនៅកម្ពុជាពាក់កណ្តាលខែមករានេះប៉ុណ្ណោះ ប៉ុន្តែបានប្រគល់ដល់អតិថិជនរបស់ខ្លួនចំនួន ១០០គ្រឿងរួចហើយ បន្ទាប់ពីទទួលបាននូវការគាំទ្រដ៏ច្រើន ជាមួយការកក់មុនខ្ទង់លើសពី ៣០០គ្រឿងជាមួយតម្លៃពិសេស ២៩ ៩៩៩ដុល្លារ។

ជាក់ស្តែងឃើញថារថយន្តនេះត្រូវបានឌីស្សាញមកផ្តោតសំខាន់ទៅលើភាពស្ព័រ ជាមួយការរំលេចនូវពណ៌ក្រហមដំណាងអោយ Redline ទៅលើផ្នែកសំខាន់ៗ​ផងដែរ។ បន្ថែមពីនេះនៅផ្នែកខាងក្នុងក៏ត្រូវបានតុបតែងជាមួយគ្រឿងបរិក្ខាដ៏ទំនើប ដោយមានបំពាក់នូវដៃចង្កូតអេឡិចត្រូនិចអាចសារេឡើង-ចុះបាន, អេក្រង់កំសាន្ត touchscreen ទំហំ ៨​​ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, សោរឆ្លាតវៃ (Smart Key), កៅអីអ្នកបើកបរអាចលៃតម្រូវតាមរយៈថាមពលអគ្គិសនី និងជាពិតដំបូលកញ្ចក់ panoramic sunroof បើកពីមុខដល់ក្រោយ ដែលពិតជាកម្រឃើញមាននៅលើរថយន្តដែលស្ថិតនៅ Range តែមួយបែបនេះ។

សម្រាប់រថយន្តនេះក៏បានបំពាក់មកជាមួយម៉ាស៊ីន ៣ស៊ីឡាំងមានចំណុះ ១,០លីត្រដូចម៉ូឌែលផ្សេងៗដែរ ប៉ុន្តែជំនួយដោយTurbo ដែលអាចផលិតកម្លាំងសេះបាន១១៦សេះ កម្លាំងរមួលបាន១៧៥ញ៉ូតុនម៉ែត្រ ភ្ចាប់មកជាមួយប្រអប់លេខ ៦វគ្គស្វ័យប្រវត្តិ និងមានកម្រិតស៊ីសាំង ៥,៥លីត្រ ក្នុង​១០០​​គីឡូម៉ែត្រ។

  • រថយន្ត Mazda CX-3 សម្រាប់រថយន្តនេះមានតម្លៃ ២៩ ៩០០ដុល្លារ បានបំពាក់មកជាមួយម៉ាស៊ីន ៤ស៊ីឡាំងដែលមានចំណុះ 2,0លីត្រជាប្រភេទ Naturally-Aspirated អាចផលិតកម្លាំងបាន ១៥៦សេះ និងកម្លាំងរមួល ២០៤ញ៉ូតុនម៉ែត្រ ភ្ចាប់ដោយប្រអប់លេខ ៦វគ្គអូតូ។

សម្រាប់កាឌីសាញផ្នែកខាងមុខវាបានឌីសាញមកមានភាពទាក់ទាញនិងជាអត្តសញ្ញាណរបស់ Mazda ដោយប៉ាណាមុខជាប្រភេទ​ក្រូមមាន៤ឈ្នូតនឹងមាននៅlogo Mazda នៅចំកណ្តាលដែលមានភាពស៊ីគ្នាទៅនឹងចង្កៀងមុខជាប្រភេទ LED Projector ថាសកង់ទំហំ ១៨អ៊ីញ និងចង្កៀងក្រោយជាប្រភេទ LED។ សម្រាប់កាឌីសាញផ្នែកខាងក្នុងវិញមានកាឌីស្សាញកៅអីជាប្រភេទកាំម្ញី រួមជាមួយដៃចង្កូតប្រភេទភ្លើងរួមជាមួយ Paddle Shift ផងដែល។ អេក្រង់កំសាន្តទំហំ៧អ៊ីញ ភ្ជាប់ជាមួយ Apple Car paly& Android Auto, ប៊ូតុងហ្វ្រាំងដៃអេឡិចត្រូនិច និងមានប៊ូតុងAuto Hold ផងដែរ។

  • រថយន្ត GAC GS3 ជារថយន្ត SUV ខ្នាតតូចរបស់ក្រុមហ៊ុន GAC ដែលរថយន្តនេះក៏ទើបបង្ហាញវត្តមានកាលពីចុងឆ្នាំមុននេះ ជាមួយតម្លៃខ្ទង់ ២៩ ៩៩៩ដុល្លារ និងរូបរាងដ៏ទាក់ទាញផងដែរ។

មិនតែប៉ុណ្ណោះផ្នែកខាងក្នុងត្រូវបានឌីស្សាញឡើងដោយផ្តោតទៅលើប្រណិតភាព និងផាសុកភាព ជាមួយការប្រើប្រាស់នូវស្បែក រំលេចជាមួយពណ៌ដ៏ពេញនិយមមួយជុំរថយន្ត។ បន្ថែមជាមួយ ដៃចង្កូតប្រភេទអេឡិចត្រូនិច, កុងទ័រព័ត៌មានប្រភេទ LCD ទំហំ ៧អ៊ីញ, អេក្រង់កំសាន្តប្រភេទ touchscreen ទំហំ ១០,២៥ អ៊ីញ ភ្ជាប់ដោយមុខងារ Bluetooth និង Apple Carplay, ដំបូលបើកប្រភេទ Sunroof និងកាន់តែពិសេសប្រព័ន្ធសុវត្ថិភាពទទួលបានចំណាត់ថ្នាក់ផ្កាយ៥ ពី CNCAP ផងដែរ។

  • រថយន្ត Hyundai VENUE សម្រាប់រថយន្តនេះបានបំពាក់មកជាមួយម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ១,៦លីត្រ ជាប្រភេទ Gamma Engine ដែលអាចផលិតកម្លាំងសេះបាន ​១២៣​សេះ និងកម្លាំងរមួល១៥៤ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ CVVT និងមានកម្រិតស៊ីសាំងក្នុងយៈចម្ងាយ ១០០គីឡូម៉ែត្រស៊ីសាំង ​៥,៩លីត្រ។

សម្រាប់រូបរាងវាមានរាងស្អាតដោយប៉ាណាមុខវាជាប្រភេទ​ក្រូម​ដ៏​ស្អាត ដោយចង្កៀងវាជាប្រភេទ LED Beam Projector រំលេញមកជាមួយ Day time Running Light ផ្នែកចំហៀងវិញមាននៅយ៉ាន់កង់ទំហំ១៧អ៊ីញជាប្រភេទអាលុយមីញ៉ូម ផ្នែកខាងក្រោយវិញមានមកជាចង្កៀងLED​ មានcameraនៅខាងលើនឹងមានSensor ៤គ្រាប់។ សម្រាប់ខាងក្នុងវិញមាននៅកៅអីជាប្រភេទស្បែកមាអាចបញ្ជាបាន៦របៀប ហើយអេក្រង់ព័ត៏មាន​ទំហំ៤អ៊ីញ, អេក្រង់កំសាន្ត​ទំហំ ៨​អ៊ីញដែលបានភ្ចាប់មកជាមួយប្រពន្ធ័ Apple Car paly & Android Auto ហើយក៏មានដំបូលបើកមកជាមួយទៀតផង សម្រាប់តម្លៃវិញគឺ ២៩ ៥៩៩ដុល្លារ។

  • រថយន្តអគ្គិសនី BYD e2 ជាជម្រើសរថយន្តប្រភេទ Sedan សម្រាប់បងប្អូនចូលចិត្តការសន្សំសំចៃ និងជួយនូវបរិស្ថាន BYD e2 ពិតជាជម្រើសមួយដ៏ល្អ ដោយរថយន្តនេះមានតម្លៃត្រឹម ២៨ ៩០០ប៉ុណ្ណោះ។

សម្រាប់រថយន្តនេះបំពាក់ដោយកញ្ចប់អាគុយប្រភេទ Blad Battery ជាមួយម៉ូទ័រអគ្គិសនីចំនួន១ ផលិតកម្លាំងបាន ៩៦សេះ សាកមួយពេញបើកបរបានចម្ងាយសរុប ៤០១គីឡូម៉ែត្រ និងសាកម្តងចំណាយខ្ទង់ ៨ដុល្លារ។

  • រថយន្ត SsangYong Tivoli រថយន្តនេះមានតម្លៃចាប់ផ្តើមពី ២៩ ៩០០ដុល្លារ សម្រាប់ប្រភេទ Luxury ប្រើសិនបើចង់បាននូវលក្ខណៈពិសេសបន្ថែមបងប្អូនអាចថែមលុយយកប្រភេទខ្ពស់ Premium ដោយមានតម្លៃ ៣៣ ៩០០ដុល្លារ។

សម្រាប់រថយន្ត SsangYong Tivoli ដំណើរការដោយម៉ាស៊ីន GDI-Turbo ចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបានរហូតដល់ ១៦៥Ps និងកម្លាំងរមួល ២៦០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៦វគ្គអូតូ និងមានកម្រិតស៊ីប្រេងជាមធ្យម ៧,៥លីត្រ ក្នុងរយៈចម្ងាយនៃការបើបរ ១០០គ.ម។

បន្ថែមពីលើរថយន្តខាងលើនេះ ក៏មានជម្រើសរថយន្តតម្លៃក្រោម ៣ម៉ឺនដុល្លារជាច្រើនម៉ូឌែលទៀតផងដែរ៕

សម្រាប់វីដេអូ​៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម