[បរទេស] ក្រុមហ៊ុនកែច្នៃរថយន្ត Apocalypse បានធ្វើការកែថ្នៃ និងបំពាក់កង់បន្ថែមទៅលើភីកអាប់ Ram 1500 TRX ដែលមានសមត្ថភាពផ្តល់នៅការបើកបរដ៏អស្ចារ្យ និងជាភីកអាប់ខា្នតធំដែលមានរូបរាងថ្មីប្លែកផងដែរ។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Florida បានបង្ហាញជាលើកដំបូងនៅ TRX-base WARLOAD របស់ខ្លួននៅពាក់កណ្តាលឆ្នាំ ២០២១ ប៉ុន្តែថ្មីៗនេះបានចែករំលែករូបភាពនៃគំរូដ៏ទាក់ទាញពិសេសនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម មើលទៅដូចជារថយន្តស្ដង់ដារកម្រិតថ្មីទាំងស្រុង។
សម្រាប់នៅផ្នែកខាងក្រៅនៃរថយន្តភីកអាប់កង់ ៦ មានពណ៌ខ្មៅរលោង បំពាក់ថាសកង់ដែលមានពណ៌មាសរលោង និងស្រោបដោយសំបកកង់ប្រភេទ Off-Road ។ ផ្នែកផ្សេងទៀតជាច្រើនបានតុបតែងដោយពណ៌មាស ដែលរួមបញ្ចូលរបារដែកនៅលើឃ្លុប និងឡូហ្គោទាំងអស់។
ចំពោះនៅផ្នែកខាងក្នុងវិញ ក្រុមហ៊ុន Apocalypse បានបំពាក់ដោយស្បែកថ្មីជាមួយនឹងពណ៌ត្នោតបញ្ចូលគ្នាជាមួយពណ៌ខ្មៅ នៅលើកៅអីខាងមុខ និងខាងក្រោយ កុងសូលកណ្តាល និងបន្ទះទ្វារ ហើយត្រូវបានបន្ថែមដោយថ្នេរដេរខ្មៅផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apocalypse មិនធ្វើការកែប្រែទៅលើម៉ាស៊ីនរបស់ TRX ទេ មានន័យថាវានៅតែជាម៉ាស៊ីនចំណុះ ៦,២ លីត្រ V8 ដែលមានកម្លាំង ៧០២ សេះ។ ជាមួួយគ្នានេះ គេមិនដឹងថាវាត្រូវបានផលិតចំនួនប៉ុន្មាននោះទេនៃ TRX 6×6 ដែលក្រុមហ៊ុនបានផលិតរហូតមកដល់ពេលនេះ ប៉ុន្តែដឹងថារថយន្តនីមួយៗមានតម្លៃ ២៥០ ០០០ ដុល្លារ ៕