[បរទេស] ក្រុមហ៊ុន Subaru Australia បានទទួលស្គាល់ថាខ្លួនអាចដាក់លក់រថយន្តភីកអាប់ខ្នាតតូចថ្មី ប្រភេទ Utility ប្រសិនបើអតិថិជនក្នុងស្រុកត្រូវការម៉ូដែលបែបនេះច្រើន។ ដែលវានឹងអាចផ្តល់នូវជម្រើសឱ្យអតិថិជននូវជម្រើសរថយន្តភីកអាប់ខ្នាតតូចសម្រាប់ជម្រើស ដែលដូចរថយន្តភីកអាប់ Toyota Hilux, Nissan Nivara និង Mitsubishi Triton ។
ជាក់ស្តែង តម្រូវការសម្រាប់រថយន្តភីកអាប់ខ្នាតតូចបានហក់ឡើងនៅពេលក្រោយៗ ដូចជា Ford Maverick និង Hyundai Santa Cruz នៅសហរដ្ឋអាមេរិក ហើយម៉ូដែលថ្មីរបស់ Subaru អាចក្លាយជាជម្រើសជំនួសសម្រាប់រថយន្តទាំងនេះបានបើសិនវាមានវត្តមានឡើងវិញបាន។
ខណៈពេលដែលថ្មីៗនេះកំពុងនិយាយជាមួយ Cars Guide កំឡុងពេលសម្ពោធ Outback ថ្មី នាយកគ្រប់គ្រង Subaru Australia លោក Blair Read បានទទួលស្គាល់ថាគាត់ដឹងពីតម្រូវការសម្រាប់ Brumby ជំនាន់ថ្មី។ ដោយគាត់បាននិយាយថា “វានឹងប្រសើរ។ “យើងបានឮមតិទៅលើ Outback យើងបានឮការទាមទារពីសាធារណជន និងអ្នកទិញ Subaru ដែលនិយាយថាពួកគេចង់បាន Outback ប្រភេទ Turbo។ ហើយឥឡូវគឺវាបង្ហាញខ្លួនហើយ។ ដូច្នេះយើងកំពុងស្តាប់ យើងកំពុងមើល យើងបានអានយោបល់ ដោយយើងមើលឃើញអ្វីដែលអតិថិជនកំពុងស្វែងរក»។
ដោយសារថាទាំង Hyundai Santa Cruz និង Ford Maverick ប្រើមូលដ្ឋានគ្រឹះនៃរថយន្ត SUV ដែលមានពីមុនមក ដូច្នេះ Subaru អាចធ្វើដូចគ្នាជាមួយនឹងរថយន្ត Brumby ថ្មី ដោយផ្អែកនៅលើតួរគ្រោង Subaru Global Platform ដែលកំពុងប្រើដោយម៉ូដែលរួមមាន Impreza, Forester និង Outback។
Subaru ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្តជប៉ុនដែលបំផុតសម្រាប់ការផលិតម៉ូដែលរថយន្ត ដែលមានដូចជា Outback និង Impreza។ កាលពីពេលកន្លងក្រុមហ៊ុននេះបានលក់រថយន្តប្រភេទភីកអាប់នៅក្នុងប្រទេសអូស្ត្រាលីដែលគេស្គាល់ថា Brumby (ហៅកាត់ថា BRAT នៅសហរដ្ឋអាមេរិក) ពីឆ្នាំ ១៩៧៨ ដល់ឆ្នាំ១៩៩៤៕