ឡានអគ្គិសនី Hyundai Kona ឆ្នាំ ២០២៤ សាកភ្លើងពេញម្តងជិះបានជិត ៥០០ គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការបង្ហាញព័ត៌មានលម្អិតថ្មីរបស់រថយន្តអគ្គិសនី Hyundai Kona ស៊េរីឆ្នាំ ២០២៤ ដែលផ្តល់ជូននៅកញ្ចប់អាគុយចំនួន ២ និងម៉ាស៊ីនចំនួន ២ ផ្សេងគ្នាផងដែរ ។

ចាប់ផ្តើមជាមួយនឹងថាមពលម៉ាស៊ីន សម្រាប់ម៉ូដែល Euro-spec នឹងត្រូវបានផ្តល់ជូនក្នុងការកំណត់រចនាសម្ព័ន្ធ Standard Range និង Long Range ដោយម៉ូដែលមុនមានកញ្ចប់អាគុយទំហំ ៤៨,៤ គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ១៥៤ សេះ និងកម្លាំងរមួល ២៥៥ ញ៉ូតុនម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះ ក្រុមហ៊ុនក៏បានផ្តល់ជូន Kona Electric Long Range ដែលមានកញ្ចប់អាគុយទំហំ ៦៥,៤ គីឡូវ៉ាត់ម៉ោង ផ្គួបដោយម៉ូទ័រអគ្គិសនីដែលបានធ្វើឱ្យប្រសើរឡើងដែលមានកម្លាំង ២១៥ សេះ និងកម្លាំងរមួល ២៥៥ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៤៩០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។

ក្រៅ​ពី​​បង្ហាញសមត្ថភាព​អាកុយ និង​លក្ខណៈ​ពិសេស​នៃ​ការ​បើកបរ ក្រុមហ៊ុន Hyundai បាន​បង្ហាញ​ថារថយន្តអគ្គិសនី Kona ស៊េរីឆ្នាំ ២០២៤ ក៏មាន​បច្ចេកវិទ្យា 400V technology ដែលអាចរំពឹងថានឹងមានការសាកថ្មពី ១០% ទៅ ៨០% ក្នុងរយៈពេលត្រឹមតែ ៤១ នាទីជាមួយនឹងឆ្នាំងសាកលឿន ។ ក្រុមហ៊ុន Hyundai ក៏បានកត់សម្គាល់ផងដែរនូវម៉ូដែលនេះបំពាក់នៅមុខងារបើកបថ្មីគឺមុខងារ Vehicle-to-Load (V2L) ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម