អស់ទាស់! ត្រឹមរយះពេល ១ ថ្ងៃ Mazda CX-50 ទទួលបានការកក់ទុកមុនច្រើនជាង ៣ពាន់គ្រឿង

[ទីផ្សារបរទេស] បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការបើកការកក់ទុកមុនសម្រាប់រថយន្ត MAZDA CX-50 ដោយត្រឹមតែមួយថ្ងៃប៉ុណ្ណោះ រថយន្តនេះទទួលបានការកក់ទុកបានជាង ៣ ០៦៧ គ្រឿង នៅក្នុងទីផ្សារប្រទេសចិន។

ផ្នែកខាងក្រៅរបស់ CX-50 ប្រើប្រាស់ភាសារចនា Kodo Design ប៉ុន្តែផ្តោតលើការរចនាបែប Off-Road បានបំពាក់ជាមួយប៉ាណាមុខពណ៌ខ្មៅជាប់ជាមួយសំណុំចង្កៀង LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧ អ៉ីញ ចង្កៀងខាងក្រោយ LED កាងខាងក្រោយថ្មី និងបំពង់ស៊ីមាំងរាងមូលសងខាងជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងរបស់រថយន្ត Mazda CX-50 បានរចនាជាមួយ​នឹង​​គ្រឿងបរិក្ខា​កម្រិត​ខ្ពស់​ ដែលមានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨,៨ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ដំបូលកញ្ចក់ Panoramic moonroof និងឧបករណ៍បំពងសំឡេង ៨ ចំនុច ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរកាដោយម៉ាស៊ីនសាំង ២ ជម្រើសរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Skyactiv-G ទំហំ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ១៦៥ សេះ និងកម្លាំង ២១៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ ។
  • ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ Skyactive-G ទំហំ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ១៩៤ សេះ និងកម្លាំងរមួល ២៥៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម