Subaru ចុះប៉ាតង់នៃត្រកូលរថយន្តថ្មី ដែលអាចប្រើសម្រាប់រថយន្តអគ្គិសនីនាពេលអនាគតរបស់ខ្លួន

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Subaru បាន​ចុះ​ឈ្មោះ​កម្ម​សិទ្ធ​បញ្ញា​​សម្រាប់នាមត្រកូល”STe”នៅការិយ៉ាល័យប៉ាតង់​នឹងកម្មសិទ្ធបញ្ញានៅអាឡឺម៉ង់។ដែល​បាន​បង្ហាញថាត្រកូលSTIជាទីស្រឡាញ់របស់ខ្លួនត្រូវបានផ្លាស់ទៅជា​ Ste ជំនួសដោយនាមត្រកូល ថ្មីនៅលើម៉ូឌែលអគ្គិសនីទាំងអស់។

យោងតាមគេហទំព័រ Car Buzz បានឲ្យដឹងថា កាលពីមួយឆ្នាំមុននេះក្រុមហ៊ុន Subaru បាន​ប្រកាស​ថានឹងមិនមានរថយន្ត WRX STI សម្រាប់ជំនាន់បច្ចុប្បន្ននេះទៀតទេ។​ ដោយបញ្ជាក់​ថា​ត្រកូល​​នេះកំពុងសម្លឹងមើល ទៅអនាគត​ដោយប្រើប្រាស់​នៅអគ្គិសនី​ជំនួស​វិញ​។​ មុនពេលការប្រកាសក្នុងពេលនោះ ក្រុមហ៊ុនចង់បង្ហាញនូវគំរូរថយន្តអគ្គិសនីកម្លាំងរហូតដល់ ១០០០ សេះ ដែលមានឈ្មោះថា STI E-RA ដែលមានពាក្យពេញថា Electric-Record Attempt ដែលបង្ហាញថារថយន្ត Subarus នឹង​រក្សា​ត្រកូល STI របស់ខ្លួន​។ តួរយ៉ាងវា​ហាក់​បី​ដូច​ជា​ យីហោនេះបានផ្លាស់ប្តូរ​ត្រកូលរថយន្តពួកគេជា STe ជំនួសវិញ ដែលមានពាក្យពេញថា Subaru Solterra STe ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួររំលឹកផងដែលថានាមត្រកូល STe នឹងត្រូវបានផ្តល់ឫប្រើប្រាស់ចំពោះរថយន្តអគ្គិសនី និងមិនសម្រាប់ប្រភេទ រថយន្ត Plug-in Hybrid នោះទេ។ ប្រសិនបើជារថយន្ត Plug-in hybrid ដែលប្រើប្រាស់នៅម៉ាស៊ីន turbocharged 2.5-liter flat-four នឹងរក្សានូវការរចនា STI ដ៏ល្បីល្បាញដដែល។ ក្នុងនោះSubaruបាននិយាយថា នៅពេលវាយលុកទីផ្សារ នឹងមាន​រយៈ​ពេល​ខ្លីបំផុត ព្រោះ​ដោយ​សារ​តែ​ច្បាប់​បញ្ចេញ​ឧស្ម័ន​ដ៏តឹងរឹងនៅសហរដ្ឋអាមេរិកនិងអឺរ៉ុប​ជាដើម​​។​​​ ខណៈដែលក្រុមហ៊ុនToyotaបច្ចុប្បន្នកំពុង​បង្កើត​រថយន្តអគ្គីសនីជាមួយក្រុមហ៊ុនSubaru ហើយSubaru ក៏នឹងសាងសង់រោងចក្រផលិតរថយន្ត អគ្គិសនី នៅក្បែររោងចក្រ Oizumi ដែលមានស្រាប់របស់ខ្លួន។​

ជាក់ស្តែងពាក្យ STI តំណាងឱ្យ Subaru Tecnica International ដែល​ជា​​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ Subaru បានបង្កើតឡើងក្នុងឆ្នាំ ១៩៨៨។ STI គឺជាផ្នែករថយន្តស្ព័រដែលកា​ខិត​ខំប្រឹង​ប្រែង​​រ​បស់​Subaruហើយវិស្វកររបស់ខ្លួនក៏ត្រូវបានប្រគល់ភារកិច្ចឱ្យបង្កើតគំរូដូចគ្នាដើម្បីការប្រណាំង និយាយឱ្យខ្លីឈ្មោះមានន័យថាជាផ្នែក M របស់ប្រទេសជប៉ុន។ មុនឆ្នាំ ២០០៦ STi ត្រូវបា​ន​សរសេ​រ​ដោយ​អក្សរតូច i ខណៈពេលក្រោយមកទៀតក៏ប្តូរទៅជាអក្សរធំទាំងអស់។ ហើយ​សម្រាប់​ពាក្យ​​STe គ្មានន័យទេ​វាគ្រាន់តែការរួមបញ្ចូលគ្នានៃអ​ក្សរ “e”ដែលត្រូវបានដាក់នៅ​ចុង​ តែប៉ុណ្តោះ​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម