GAC M8 MPV ដ៏ប្រណិត ប្រភេទ Plug-in hybrid គ្រោងនឹងបង្ហាញខ្លួននៅពាក់កណ្តាលខែនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC គ្រោងនឹងធ្វើការដាក់បង្ហាញរថយន្ត GAC M8 ស៊េរីឆ្នាំ ២០២៣ MPV ដ៏ប្រណិត ប្រភេទ Plug-in hybrid នៅឯពិព័រណ៌រថយន្ត Shanghai Auto Show 2023 ដែលធ្វើឡើងនៅថ្ងៃទី ១៨ ខែមេសាឆ្នាំ ២០២៣ ប្រទេសចិន ។

GAC M8 ស៊េរីឆ្នាំ ២០២៣ មានប្រវែងតួខ្លួនសរុប ៥ ១៩៣ ម.ម ទទឹង ១ ៨៩៣ ម.ម កំពស់ ១ ៨២៣ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០៧០ ម.ម ។ ត្រូវបានរចនាឡើងដើម្បីសង្កត់ធ្ងន់លើភាពប្រណីតជាមួយនឹងការរចនាប៉ាណាមុខមួយផ្ទាំងធំឲ្យឈ្មោះថា “Soaring Wings 2.0” អបដោយចង្កៀងមុខ LED រាងស្លីមត្រូវបានរចនារាងបញ្ឈរ។ ខណៈផ្នែកចំហៀងមានទ្វាររូតអូតូទាំងសងខាង, ថាសកង់ស្ព័រទំហំ ១៧ ដល់ ១៨ អ៉ីញ និងចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្ទៃខាងក្នុងរបស់ GAC M8 ភ្ជាប់មកជាមួយដៃចង្កូត multi-function steering កុងទ័រព័ត៌មានទំហំ​ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត​ touchscreen ទំហំ ១៤,៦ អ៉ីញ។ លើសពីនេះ កាប៊ីនក៏មានពីរពណ៌ដែរគឺ ខ្មៅ និងស ដែលតុបតែងដោយពណ៌ក្រហម មាស/ស និងមកជាមួយប្រព័ន្ធ ADiGo 4.0 នឹងត្រូវបានគាំទ្រដោយឈីប Qualcomm Snapdragon 8155 ដ៏ឆ្លាតវៃទៀតផង ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីន Plug-in hybrid ជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbo អាចផលិតកម្លាំងបាន ១៩០ សេស និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ រួមជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ៣៦២ សេស ផ្គួបជាមួយអាគុយទំហំ ២៥,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ១០០ គីឡូម៉ែត្រសម្រាប់ថាមពលអគ្គិសនី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម