Geely បញ្ចេញរថយន្ត SUV ថ្មី រូបរាងបែបអនាគត តម្លៃតែជាង ១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Geely ICON ស៊េរីថ្មី ប្រភេទ SUV ជាមួយការឌីស្សាញដ៏ប្រណិត មាន ៣ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ១៥ ៧៨៤ ដុល្លារ ដល់ ១៨ ៦៥៦ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង MBA platform មានប្រវែងតួខ្លួនសរុប ៤ ៣៥០ ម.ម ទទឹង ១ ៨១៥ ម.ម កំពស់ ១ ៦១៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៤០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ប៉ាណាមុខមានការរចនាថ្មីបែ្លក អបសងខាងដោយចង្កៀងប្រភេទ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ដៃទ្វារបង្គប់ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៉ីញ ចង្កៀងក្រោយប្រភេទ LED និងទា្វរក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានតុបតែងជាមួយនឹងការរចនាបែបអនាគត ទាន់សម័យជាមួយនឹងកុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ។ លក្ខណះពិសេសផ្សេងទៀតរួមមាន ប្រព័ន្ធបញ្ជាដោយសំឡេង AI, កន្លែងសាកថ្មឥតខ្សែរ, ហ្វ្រាំងដៃអេឡិចត្រូនិចជាមួយមុខងារ Auto Hold, កាំម៉េរាមួយជុំរថយន្ត ៥៤០ ដឺក្រេ និងដំបូលកញ្ចក់ panoramic sunroof ជាដើម។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធជំនួយការអ្នកបើកបរកម្រិ ២ ទៀតផង ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៧៨ សេស និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គប្រភេទ Dual-clutch មានរបៀបបើកបរ Normal, Eco និង Sport ជាមួយកម្រិតស៊ីសាំងចន្លោះ ៦-៧ លីត្រក្នុងការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម