ញាក់សាច់ ! ម៉ូដែលពិសេសរបស់ BYD Han បង្ហាញខ្លួនត្រឹមមួយថ្ងៃទទួលបានការកក់ទុកមុនជិត ១ មុឺនគ្រឿង

កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត BYD Han DM-i Champion Edition ប្រភេទ plug-in hybrid ជាមួយតម្លៃលក់ចាប់ពី ៤១ ១៥៣ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។ ខណះពេលេនះ ក្រុមហ៊ុនបានប្រកាសថា ខ្លួនទទួលបានការកក់ទុកមុនរហុតលដល់ទៅ ៨ ០៥១ គ្រឿងត្រឹមរយះពេលមួយថ្ងៃប៉ុណ្ណោះ ។

សម្រាប់ការរចនានៅផ្នែកខាងមុខ មានប៉ាណាមួយផ្ទាំងធំ ជាប់សងខាងនឹងសំណុំចង្កៀងមុខប្រភេទ LED មុខងារដ៏ឆ្លាតវៃ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៉ីញ, ចង្កៀងក្រោយប្រភេទ LED រចនាជាខ្សែរបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនីជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោនៅផ្នែកខាងក្នុងវិញ ត្រូវបានតុបតែងយ៉ាងប្រណិត មានបំពាក់កុងទ័របង្ហាញព័ត៌មាន LCD ទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ភ្ជាប់មុខងារដ៏សំបូរបែប កៅអីផ្នែកខាងមុខមានមុខងារខ្យល់-កំដៅ កន្លែងសាកថ្មឥតខ្សែរ ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២ តំបន់ រន្ធសាក USB ៦ ទីតាំង និងដំបូលកញ្ចក់ Panoramic sunroof និងមួយចំនួនទៀតផងដែរ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីន Plug-in hybrid ចំណុះ ១,៥ លីត្រ turbo អាចផលិតកម្លាំងបាន ១៣៦ សេស និងកម្លាំងរមួល ២៣១ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ២១៤ សេស និងកម្លាំងរមួល ៣២៥ ញ៉ូតុបម៉ែត្រ ផ្គួបជាមួយអាគុយ ដែលមានសមត្ថិភាពបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម