[ទីផ្សារបរទេស] ជាលើកដំបូងដែលមិនធ្លាប់មានក្រុមហ៊ុន Porsche នៅសហរដ្ឋអាមេរិកបានផ្តល់ជូនរថយន្ត 911 GT3 នូវជម្រើសកញ្ចប់ Manthey Racing performance kit ដែលជាសហការជាមួយ Manthey Racing ដែលវាធ្លាប់តែផ្តល់អោយម្ចាស់ប្រើប្រាស់ Porsche 992 GT3 កាលពីចុងខែធ្នូកន្លងទៅ។
ជាមួយកញ្ចប់ថ្មីនេះ រថយន្ត Porsche Manthey-Racing ដែលបំពាក់ម៉ាស៊ីន ៦ស៊ីឡាំង ចំណុះ ៤,០លីត្រ ផលិតកម្លាំងបាន ៥០២សេះ និងកម្លាំងរមួល ៤៩១ញ៉ូតុនម៉ែត្រ គឺជួយអោយរថយន្តមានលឿនជាង Porsche GT3 ធម្មតា ដោយចាយពេលត្រឹម ៤,១៩វិនាទី សម្រាប់ការបើកបរសាកល្បងនៅ Nurburgring’s Nordschleife។
ក្នុងនោះសម្រាប់ប្រពន្ធ័ Air Aerodynamic ក៏ធ្វើបានល្អដោយផ្នែកកាងមុខធំជាងមុនហើយក៏ភ្ជាប់ Canards កាងនៅចំហៀង ម្យ៉ាងទៀតមាននៅកាងខ្យល់ក្រោយកាបូនជា Swan-neck Rear Wing ព្រមទាំងមាននៅ Gurney Flap ដែលធ្វើឲ្យរថយន្តនេះមានលំនឹងបានកាន់តែល្អ។
តួយ៉ាងសម្រាប់ប្រពន្ធ័ទប់លំនឹង Four-way coilover ដែលត្រូវបានសហការបង្កើតឡើងដោយក្រុមហ៊ុន Porsche និង Manthey ក៏ផ្តល់ជូនលើរថយន្តនេះដោយសមត្ថភាពក្នុងការបើរបរបានល្អដល់ ១០% និងបានបង្កើតសម្ថភាពលើប្រពន្ធ័ទប់លំនឹងមុខនិងក្រោយរហូតដល់ ៧% ហើយប្រពន្ធ័ហ្វ្រាំងក៏មានសម្ថភាពក្នុងការចាប់ហ្វ្រាំង និងប្រើប្រាស់បានល្អជាងមុន ខណ:ថាសកង់មានទម្ងន់ស្រាលត្រឹមតែ ៧គីឡូក្រាមតែប៉ុណ្តោះ។
ក្នុងករណីពុំធ្វើការជ្រើសយកនូវជម្រើសកញ្ចប់ថ្មីនេះ ប៉ុន្តែមិនរាប់បញ្ជូលនូវថាសកង់ រថយន្តនេះមានតម្លៃ ៥៧ ៣០០ដុល្លារ ហើយបើចង់បានជម្រើសថាសកង់ដែលមានទម្ងន់ស្រាលនេះត្រូវបន្ថែមប្រាក់ដល់ ១៥ ៥០០ដុល្លារ។