Bugatti ហៅ Chiron Super Sport តម្លៃ ៤ លានដុល្លារមកវិញ ដោយសារបំពាក់កង់ខុស

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Bugatti បានធ្វើការប្រកាសនៅលើគេហទំព័រ Website របស់ខ្លួនថា ក្រុមហ៊ុនបានហៅត្រលប់មកវិញនៅរថយន្ត Bugatti Chiron Super Sport ដែលមានតម្លៃរហូតដល់ទៅ ៤ លានដុល្លារ ដោយសារតែខ្លួនបំពាក់កង់ខុសនៅឯរោងចក្រ ។

ការហៅត្រលប់មកវិញរថយន្តហេតុផលគឺ Chiron Super Sport ដែលមានកម្លាំងរហូលដល់ ១ ៥៧៨ សេស ត្រូវបានបំពាក់ដោយកង់ខុសនៅរោងចក្រ ហើយ Bugatti ជឿជាក់ថាពួកគេអាចធ្វើអោយរថយន្តមិនអាចគ្រប់គ្រង់បាន ទោះបីជាស្ថិតក្នុងកាលៈទេសៈជាក់លាក់ក៏ដោយ ដោយសារម៉ូដែលនេះមានតួខ្លួនទាបជាងម៉ូដែលដ៏ទៃទៀត ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះផងដែរ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិហៅកាត់ថា NHTSA បានព្រមានទៅអ្នកគ្រប់គ្រងផ្នែកលក់របស់ Bugatti នៅអាមេរិកខាងជើងថា “នៅពេលបើកបរក្នុងរបៀបល្បឿនកំពូល កង់មិនត្រឹមត្រូវអាចបណ្តាលឱ្យបាត់បង់ការគ្រប់គ្រងរថយន្ត និងបង្កើនហានិភ័យនៃការគ្រោះថា្នក់ចរាចរណ៍ផងដែរ” ។

គួរឲ្យដឹងថា រថយន្តនេះត្រូវបានប្រគល់ជូនទៅដល់អតិថិជនរបស់ខ្លួនហើយ ប៉ុន្តែ Bugatti បានសម្រេចចិត្តថា ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជនរបស់ខ្លួន ខ្លួននឹងធ្វើការឆ្លើយតបទៅនឹងបញ្ហានេះដល់អតិថិជនឲ្យប្រើប្រាស់រថយន្តបានត្រឹមត្រូវដោយមិនគិតថ្លៃរួមជាមួយនឹងថាសកង់ថ្មីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម