រថយន្ត​ថ្លៃ​បំផុត​ទាំង ៥ លើ​ពិភពលោក​ដែល​អាច​ទិញ​បាន​ក្នុង​ឆ្នាំ ២០២៣ នេះ

[បរទេស] ​រថយន្ត​ថ្លៃ​បំផុត​ទាំង ៥ លើ​ពិភពលោក​ដែល​អាច​ទិញ​បាន​ក្នុង​ឆ្នាំ ២០២៣ នេះ បើ​ទោះ​ជា​កន្លង​មក​មាន​រថយន្ត​ជា​ច្រើន​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​ក៏​ដោយ ប៉ុន្តែភាគច្រើនត្រូវបានផលិតក្នុងចំនួនតិចតួចបំផុត និងម៉ូដែលជាច្រើនទៀតក៏ត្រូវបានបញ្ឈប់ផងដែរ ។ ខាងក្រោមនេះ ជារថយន្តមានតម្លៃថ្លៃទាំង ៥ ដែលអាចរកទិញបាននៅក្នុងឆ្នាំ ២០២៣៖

Bugatti Chiron SuperSport គឺជារថយន្តដែលបានផលិតក្នុងចំនួនមានកំ​ណត់ត្រឹម ៥០០ គ្រឿងប៉ុណ្ណោះ ដែលមានសម្រាប់អតិថិជនជុំវិញពិភពលោក ដំណើរការដោយម៉ាស៊ីន W16 ចំណុះ ៨,០ លីត្រ Quad-turbocharged មានកម្លាំង ១ ៥០០ សេស ហើយត្រូវបានគេស្គាល់ថាជារថយន្តដែលលឿនបំផុតមួយក្នុងពិភពលោកជាមួយតម្លៃលក់ ៣ ៣០០ ០០ ដុល្លារ (3,300,000$)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari SF90 Stradale ត្រូវបានបំពាក់ដោយម៉ាស៊ីន plug-in Hybrid ចំណុះ ៤,០ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ៣  ដែលអាចផលិតកម្លាំបាន ១ ០០០ រត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមតែ ២,៥ វិនាទីប៉ុណ្ណោះ ជាមួយតម្លៃលក់ ៥៥៨ ០០០ ដុល្លារ ។

Lamborghini Aventador រថយន្តទំនើបនេះនៅតែរក្សាកំណត់ត្រាជារថយន្តដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងពិភពលោកដែលនៅតែអាចទិញបាននៅឆ្នាំ ២០២៣ ជាមួយនឹងម៉ាស៊ីនចំណុះ ៦,៥ លីត្រ V12 អាចផលិតកម្លាំងបាន ៧៧០ សេស មានតម្លៃលក់ ៥៥០ ៥៤២ ដុល្លារ ។

Rolls-Royce Phantom ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​រថយន្ត​ប្រណិត​បំផុត​ដែល​មហាសេដ្ឋី​ជាច្រើន​ជុំវិញ​ពិភពលោក​ជ្រើសរើស​ប្រើប្រាស់ ​មាន​ទាំង​ប្រភេទ​កង់​ធម្មតា និង​វែង (Extended Wheelbase) ប្រើប្រាស់នៅ​ម៉ាស៊ីនចំណុះ ៦,៧៥ លីត្រ V12 មាន​កម្លាំង​ ៥៧១ សេស ខណៈ​តម្លៃ​លក់​ចាប់ពី ៤៥៧ ៧៥០ ដុល្លារឡើងទៅ ។

Ferrari 812 GTS ជារថយន្តដែលអាចបើក-បិទដំបូលបាន បំពាក់ដោយម៉ាស៊ីនចំណុះ ៦,៥ លីត្រ V12 ដែលមានកម្លាំងអតិបរមា ៨០០ សេស រត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង តិចជាង ៣ វិនាទី មានតម្លៃលក់ ៤១០ ៥១៦ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម