ម៉ាស៊ីន B58 ដែលផលិតដោយក្រុមហ៊ុនផលិតរថយន្ត BMW បានកាន់កាប់តំណែងលេខមួយ រយៈពេលពីរឆ្នាំជាប់គ្នា នៅក្នុងបញ្ជីម៉ាស៊ីនរថយន្តល្អទាំង ១០ ប្រចាំឆ្នាំរបស់ WardsAuto។
ការវាយតម្លៃលើម៉ាស៊ីនល្អគឺមានមើលលើផ្នែកកម្លាំង, សមត្ថភាព និងកម្រិតស៊ីប្រេងឥន្ធនៈជាដើម។ម៉ាស៊ីនចំណុះ ៣,០ លីត្រ ប្រភេទ Turbocharged នេះអាចផលិតកម្លាំងបានចន្លោះពី ៣៣៥ សេះ ទៅ ៣៨២ សេះ ដែលមានប្រើលើម៉ូដែលជាច្រើនដូចជា 5-Series, 7-Series, 8-Series, X5, X6 និង X7។
បន្ថែមពីនេះប្រភេទរថយន្តកម្លាំងខ្លាំងដូចជា Z4 M40i, X3 M40i ឬ X4 M40i ក៏មានប្រើម៉ាស៊ីន B58 នេះដែរ។ ក្រៅពីសមត្ថភាពខ្លាំង ម៉ាស៊ីននេះមានគួបផ្សំនឹងបច្ចេកវិទ្យា TwinPower Turbo ដែលធ្វើឲ្យវាមានទម្ងន់ស្រាលជាងម៉ាស៊ីន Turbocharged ដទៃ ២៥%៕