រថយន្តអគ្គិសនីនៅប្រទេសកម្ពុជាកំពុងក្លាយជាជម្រើសដ៏ទាក់ទាញសម្រាប់ប្រជាជនកម្ពុជា ព្រោះវាមានតម្លៃសមរម្យ, សន្សំសំចៃលើថ្លៃថែទាំនិងមិនព្រួយបារម្ភអំពីការបំពុលឧស្ម័នកាបូនិចទៅបរិយាកាសដែលប៉ះពាល់ដល់ការប្រែប្រួលអកាសធាតុនិងសុខភាព។ ចំនួននៃអ្នកយល់ដឹងអំពីការប្រើប្រាស់រថយន្តអគ្គិសនីមានការកើនឡើងដោយសារពួកគេចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៏នៃរថយន្តអគ្គិសនី ហើយរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាក៏កំពុងតែយកចិត្តទុកដាក់និងផ្សព្វផ្សាយអំពីការប្រើប្រាស់រថយន្តអគ្គិសនីនិងកំពុងអភិវឌ្ឍន៏ពង្រីងបន្ថែមទៅលើទីតាំងស្ថាន៏យសាកថាមពលឱ្យកាន់តែច្រើនដើម្បីផ្តល់នូវភាពងាយស្រួលដល់ម្ចាស់រថយន្តអគ្គិសនី។
ជាជំហានដំបូងក្នុងទិសដៅនៃការអភិវឌ្ឍន៏រថយន្តអគ្គិសនីនៅកម្ពុជា ក្រមហ៊ុន MG Cambodia បានបើកបង្ហាញនូវវត្ថមានរថយន្តអគ្គិសនី MG4 ដែលជារថយន្តប្រភេទ SUV ខ្នាតតូចជាមួយការរចនារូបរាងបែបអនាគតយ៉ាងទាក់ទាញនិងគ្មានការបញ្ចេញជាតិពុលមកបរិយាកាស ហើយកាន់តែពិសេសនោះគឺរថយន្ត MG4 បានផ្តល់នូវតម្លៃយ៉ាងសមរម្យជាងគេក្នុងថ្នាក់នៃរថយន្តអគ្គិសនីនៅកម្ពុជា។ អតិថិជនអាចទទួលបាននូវបទពិសោធន៏ថ្មីនៃការបើកបររថយន្តអគ្គិសនី MG4 ដោយអាចស្វែងរកបានជាមួយតម្លៃចាប់ពី ៣៤ ៩០០ ដុល្លារ ($34,990) តែប៉ុណ្ណោះ ហើយបន្ថែមការធានាគុណភាពជូនរយៈពេល ៥ឆ្នាំឬ ១៥០ ០០០ គីឡូម៉ែត្រ។ ជាមួយគ្នានេះដែរ MG4 ក៏បានទទួលពានរង្វាន់រថយន្តល្អបំផុតពីអ្នកជំនាញផ្នែករថយន្តនៃចក្រភពអង់គ្លេស ដែលបង្ហាញឱ្យឃើញថាវាពិតជារថយន្តដ៏ល្អ។
– ការឌីស្សាញ: រថយន្ត MG4 បានរចនាឡើងជាមួយគំនិតបែបអនាគតយ៉ាងទាក់ទាញដោយរួមបញ្ចូលគ្នារវាងការអនុវត្តន៏និងស្ទីលបែបស្ព័រជាមួយទំហំស្តង់នៃប្រវែងបណ្តោយ ៤ ២៨៧ ម.ម ហើយប្រវែងទទឺង ១ ៨៣៦ ម.ម និងកម្ពស់ ១ ៥០៤ ម.ម ។ ប្រវែងគម្លាតពីកង់មុខទៅកង់ក្រោយគឺ 2,705mm ដែលផ្តល់ភាពធំទូលាយនៃផ្នែកខាងក្នុងជាមួយពូកស្បែកពណ៏ខ្មៅយ៉ាងប្រណិតនិងផ្តល់ឱ្យអ្នករួមដំណើរកាន់តែមានផាសុកភាព ទោះបីជាអ្នកមានសមាជិកគ្រួសារចាប់ពី៥នាក់ក៏ដោយ ហើយផ្នែកឃ្លុបសម្រាប់អ្នកអីវ៉ាន់វិញទំហំរហូតដល់ 363L ដែលម្ចាស់រថយន្តអាចរីករាយក្នុងការផ្ទុកសម្ភារៈសម្រាប់ដំណើរកម្សាន្តយ៉ាងពេញចិត្ត។
– ដំណើរការនិងទំហំអាគុយ: MG បានផ្តល់ជូនជម្រើស២បែបសម្រាប់រថយន្ត MG4 គឺប្រភេទ MG4 Standard និង Luxury ដែលមានទំហំអាគុយនិងរយៈចម្ងាយនៃការបើកបរខុសគ្នា។ រថយន្ត MG4 Standard បំពាក់ដោយអាគុយទំហំ ៥១ គីឡូវ៉ាត់ម៉ោង ហើយអាចបើកបរបានរហូតដល់ ៣៥០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង និងផ្តល់កម្លាំង ១៨១ សេះ (135kW) ។ សម្រាប់ MG4 Luxury វិញវាបានបំពាក់ដោយអាគុយទំហំ ៦៤ គីឡូវ៉ាត់ម៉ោង និងផ្តល់កម្លាំង ២០១ សេះ (150kW) ជាមួយរយៈចម្ងាយបើកបរបានរហូតដល់ ៤៥០ គីឡូម៉ែត្រក្នុងការសាកពេញម្តង ។ ចំណែកការសាកថាមពលវិញ លោកអ្នកពិតជាចំណេញពេលវេលាដោយចំណាយត្រឹមតែ ៣៥នាទីសម្រាប់ការសាកថាមពលពី ១០% ទៅ ៨០% ជាមួយការប៉ាន់ស្មានតម្លៃត្រឹមតែ ១១,២០ ដុល្លារប៉ុណ្ណោះ ដូច្នេះវាពិតជាចំណេញក្នុងការធ្វើដំណើរឆ្ងាយៗសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារឬអាជីវកម្មឬដំណើរកម្សាន្តផ្សេងៗយ៉ាងងាយស្រួល។
– ប្រព័ន្ធសុវត្ថិភាពនិងផាសុកភាព: MG4 បានឆ្លងកាត់ការតេស្តអំពីប្រព័ន្ធសុវត្ថិភាពនិងទទួលបានពិន្ទុខ្ពស់កម្រិតផ្កាយ៥ពីវិទ្យាស្ថាន Euro NCAP ជាមួយមុខងារសុវត្ថិភាពជាច្រើនដូចជា: MG Pilot ដែលជាមុខងារក្នុងការផ្តល់ជូននូវការការពារបន្ថែមនិងមានសុវត្ថិភាពខ្ពសដល់ម្ចាស់រថយន្ត, ហ្វ្រាំងដៃអេឡិចត្រូនិច, ប្រព័ន្ធកំណត់ល្បឿនថេរ, ប្រព័ន្ធជំនួយពេលបើកបរខុសគន្លង, ប្រព័ន្ធផ្តល់ដំណឹងពេលអ្នកបើកបរងងុយគេង, ប្រព័ន្ធ Speed Limit Assist, ប្រព័ន្ធ Intelligent High Beam, កាំមេរ៉ា៣៦០ជាមួយសេនស័រជំនួយពេលចតរថយន្ត និងប្រព័ន្ធផ្សេងៗទៀតជាច្រើន។ លើសពីនេះរថយន្ត MG4 ក៏បានបំពាក់នូវមុខងារផាសុកភាពដូចជា: អេក្រង់កម្សាន្តទំហំ ១០,២៥ អ៉ីញ អាចភ្ផាប់ជាមួយ Apple CarPlay&Android Auto, កុងទ័រឌីជីថល ហើយគ្រាន់តែជាន់ហ្វ្រាំង២ដងរថយន្តនឹងចាប់ផ្តើមដំណើរការដែលពិតជាបទពិសោធន៏មួយថ្មីសម្រាប់អតិថិជន។
សរុបមក វាមានហេតុផលជាច្រើនសម្រាប់ការប្រើរថយន្តអគ្គិសនីដោយបានផ្តល់នូវអត្ថប្រយោជន៏ល្អៗជាច្រើនដែលសុតសឹងជាអ្វីដែលជាតម្រូវការរបស់អ្នកប្រើប្រាស់។ ក្រុមហ៊ុន MG ជឿជាក់ថាបច្ចេកវិទ្យារថយន្តអគ្គិសនីគឺអាចផ្សារភ្ផាប់ទៅនឹងបរិបទនៃការរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើង ហើយអ្វីដែលក្រុមហ៊ុនបានគិតគូរក្នុងការផ្តល់ដល់អតិថិជននោះគឺ តម្លៃសមរម្យ និងមានគុណភាពល្អ។ ដូច្នេះ ប្រជាជនកម្ពុជានឹងងាយស្រួលហើយមានលទ្ធភាពក្នុងការក្លាយជាម្ចាស់រថយន្តអគ្គិសនី MG4 ហើយអាចសំន្សំសំចៃលុយសម្រាប់ការងារអាជីវកម្មរបស់ពួកគេបានទៀតផង។ ជាពិសេសវាគឺជារថយន្តដែលបានអាប់ឌែតសម្រាប់អតិថិជនក្នុងការប្រើប្រាស់ឱ្យកាន់តែចំណេញនិងអភិវឌ្ឍន៏វិស័យរថយន្តអគ្គិសនីនៅកម្ពុជាផងដែរ៕