[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញនៅភីកអាប់ Mitsubishi L200 Triton Savana ស៊េរីឆ្នាំ ២០២៣ ផ្តោតលើផ្លូវលំបាកៗ ឬ Off-Road នៅក្នុងទីផ្សារប្រទេសប្រេស៊ីល ។ ខណះ Mitsubishi L200 Triton ជំនាន់ទី៦ ស៊េរីឆ្នាំ ២០២៤ នឹងធ្វើការបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦ នៅក្នុងប្រទេសថៃ ។
Mitsubishi L200 Triton Savana ត្រូវបានតុបតែងជាមួយនឹងពណ៌លឿង Amarelo Rally និងឈ្នាន់ជើងចំហៀងពណ៌ខ្មៅ ដោយត្រូវបានស្រោបដោយសម្ភារៈការពារដែលហៅថា X-liner បន្ថែមដោយស្ទីគ័រតុបតែងនៅលើទ្វារចំហៀង បំពង់ផ្សែង snorkel ពណ៌ប្រផេះដើម្បីផ្តល់ប្រសិទ្ធភាពនៅពេលបើកបរក្នុងជម្រៅទឹក រួមទាំងថាសកង់ពណ៌ខ្មៅទំហំ ១៧អ៊ីញ ស្រោបដោយសំបកកងប្រភេទ all-terrain tire ផងដែរ ។
គួរឲ្យដឹងថា ទោះបីជាជាម៉ូដែលពិសេសដែលផ្តោតលើការបើកបរលើផ្លូវ Off-Road ប៉ុន្តែត្រូវបានបំពាក់ដោយឧបករណ៍ស្តង់ដារពេញលេញ ដូជាជាចង្កៀងមុខ-ក្រោយប្រភេទ LED ជាមួយអំពូលបំភ្លឺពេលថ្ងៃ LED, ផ្លិតទឹកអូតូ ម៉ាស៊ីនត្រអូតូដាច់ដោយឡែក ២តំបន់ ឧបករណ៍បំពងសំលេងម៉ាក JBL អេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៉ីញ ជាដើម។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩០ សេះ និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ប្រភេទបើកបរប៉ុង២ 4-wheel drive ជាស្តង់ដារ ៕