ឡានអគ្គិសនីសុទ្ធ Chevrolet Blazer EV ចេញតម្លៃលក់ជាផ្លូវការនៅអាមេរិក ជាមួយតម្លៃចាប់ពីជាង ៥ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញចេញនៅតម្លៃលក់របស់រថយន្ត Chevrolet Blazer EV មាន ៥ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ៥៦ ៧១៥ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ។

Chevrolet Blazer EV ស៊េរីឆ្នាំ ២០២៤ ភ្ជាប់មកជាមួយការរចនាបែបស្ព័រ ដោយទទួលបានប៉ាណាមុខបិទជិតសម្រាប់ម៉ូដែល ស្តង់ដារ ខណះម៉ូដែលផ្សេងទៀតមានប៉ាណារចនាថ្មី ចង្កៀងមុខប្រភេទ Full-LED, ដំបូលពណ៌ខ្មៅ ព្រមទាំងថាសកង់ស្ព័រទំហំ ១៩ អ៉ីញ ដល់ ២១ អ៉ីញ និងចង្កៀងក្រោយ LED រាងជាអក្សរ T ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុង មានកៅអីធ្វើស្រោបដោយស្បែកធ្វើពី microfiber ពណ៌ក្រហម Adrenaline មុខមានកំដៅ និងខ្យល់សម្រាប់ផ្នែកខាងមុខ និងនៅលើតាប្លូត្រូវបានបំពាក់ដោយកុងទ័របង្ហាញព័ត៌មានទំហំ ១១ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៧,៧ អ៉ីញ ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ផងដែរ ។

រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៥៥៧ សេះ និងកម្លាំងរមួល ៨៧៧ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៤៤៩ គីឡូម៉ែត្រ ដល់ ៥១៥ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ប្រភេទបើកបរប៉ុង ២ គាំទ្រឆ្នាំងសាកល្បឿនលឿន DC ដែលសាកត្រឹម ១០ នាទីជិះបានដល់ ១២៥ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម