ចំនួនលក់រថយន្តអគ្គិសនីនៅអាមេរិកធ្លាក់ចុះ ទោះមានច្រើនម៉ូដែលចេញលក់

ខណៈ​ដែល​រថយន្ត​អគ្គិសនី​ជា​ច្រើន​បន្ត​លេច​មុខ​លើ​ទីផ្សារ គេ​អាច​សន្និដ្ឋាន​បាន​ថា​ពិភព​រថយន្ត​អគ្គិសនី​អាច​នឹង​មាន​ភាព​រីក​ចម្រើន។ យ៉ាងណាក្ដី បើ​តាម​តួ​លេខ​ថ្មី​បង្ហាញ​ផ្ទុយ​ពី​នេះ។

ការ​ចុះ​ផ្សាយ​របស់ The Los Angeles Times បាន​ឲ្យ​ដឹង​ថា​​ ត្បិត​ថា​មាន​រថយន្ត​អគ្គិសនី​សុទ្ធ និង​រថយន្ត​ប្រភេទ Plug-in Hybrid ចំនួន ៤៥ ម៉ូដែល​ចេញ​លក់​លើ​ទីផ្សារ​កាល​ពី​ឆ្នាំ ២០១៩ ប៉ុន្តែ​​រថយន្ត​ទាំង​ពីរ​ប្រភេទ​នេះ​លក់​ចេញ​បាន​ត្រឹម​ ៣២៥ ០០០ គ្រឿង នៅ​ទូទាំង​អាមេរិក ដែល​ធ្លាក់​ចុះ ៦,៨%។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កត្តា​មួយ​ចំនួន​ដែល​អាច​បក​ស្រាយ​ពី​ការ​ថយ​ចុះ​ចំនួន​លក់​នេះ​មាន​ដូច​ជា ទី​មួយ​រថយន្ត​អគ្គិសនី​នៅ​តែ​មាន​តម្លៃ​ថ្លៃ​ជាង​រថយន្ត​ប្រើ​ប្រាស់​សាំង ​ហើយ​ទី​ពីរ​តម្លៃ​សាំង​នៅ​មាន​តម្លៃ​ទាប​និង​មាន​ស្ថិរភាព​​នៅ​ឡើយ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម