Mercedes-Maybach S-Class ឆ្នាំ២០២១ ចេញលក់នៅអឺរ៉ុប ផ្តល់ជម្រើសម៉ាស៊ីន V8 និង V12

រថយន្ត Mercedes-Maybach S-Class ស៊េរីថ្មីបានចេញលក់ជាផ្លូវការនៅលើទីផ្សារអឺរ៉ុប ដោយផ្តល់ទាំងជម្រើសម៉ាស៊ីន V8 និង V12។

រថយន្ត Maybach S-Class ថ្មីនេះមានប្រវែងពីកង់មុខទៅកង់ក្រោយវែងជាងមុន ១៨សង់ទីម៉ែត្រ (៧អ៊ីញ) ដែលធ្វើឲ្យអ្នកដំណើរខាងក្រោយកាន់តែទូលាយ និងមានផាសុកភាព។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ Mercedes-Maybach S-Class ក៏មានបំពាក់ប៉ាណាមុខថ្មីជាក្រូមេបញ្ឈរ, យ៉ាន់ថ្មី និងឡូហ្គូ Maybach ទៀតផង។ មិនតែប៉ុណ្ណោះ អតិថិជនក៨អាចជ្រើសរើស Option ២ពណ៌ Two-tone ដើម្បីធ្វើឲ្យរថយន្តនេះកាន់តែលេចធ្លោ និងទាក់ទាញផងដែរ។

លើសពីនេះទៅទៀត កាប៊ីនខាងក្នុងដែលទទួលបានការឌីហ្សាញថ្មីនោះ ក៏មានបំពាក់មុខងារជាច្រើន ដូចជា Active Blind Spot Assist System, Active Noise Cancellation, Adaptive Rear Lighting ព្រមទាំងមុខងារផ្សេងទៀតផង។

អតិថិជននៅអឺរ៉ុបនឹងអាចជ្រើសរើសជម្រើសម៉ាស៊ីននៃរថយន្ត Maybach S-Class រវាងម៉ូដែល S580 4Matic ដែលបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ V8 មានកម្លាំង ៤៩៦សេះ និងម៉ូដែល S680 4Matic ដែលប្រើម៉ាស៊ីនចំណុះ ៦,០លីត្រ V12 មានកម្លាំង ៦០៣សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម