នៅឆ្នាំ ២០១៩ ក្រុមហ៊ុន Porsche អាចលក់រថយន្តបាន ២៨០ ៨០០ គ្រឿងនៅទូទាំងពិភពលោក ដែលមានការកើនឡើង ១០% បើធៀបនឹងឆ្នាំ ២០១៨។
ម៉ូដែលដែលលក់ដាច់ច្រើនជាងគេនៅតែជាប្រភេទ SUV ដោយម៉ូដែល Macan គឺស្មើនឹងជាង ១ភាគ៣ នៃចំនួនលក់សរុប។ នៅឆ្នាំ ២០១៩ រថយន្ត Macan លក់ចេញបាន ៩៩ ៩៤៤ គ្រឿង នៅទូទាំងពិភពលោក។ ចំណែកឯ Cayenne SUV ជារថយន្តលក់ដាច់បន្ទាប់ មានចំនួនលក់ ៩២ ០៥៥ គ្រឿង។
ក្នុងចំណោមរថយន្តទាំង ២៨០ ៨០០ គ្រឿងដែលលក់ចេញ មាន ១១៦ ៤៥៨ គ្រឿងគឺលក់ចេញទៅអាស៊ីប៉ាស៊ីហ្វិក, អាហ្វ្រិក និងមជ្ឈិមបូព៌ា ហើយមាន ៨៦ ៧៦២ គ្រឿងគឺលក់ចេញនៅចិន។ នៅសហរដ្ឋអាមេរិកអាចលក់ចេញបាន ៦១ ៥៦៨ គ្រឿង ខណៈនៅអឺរ៉ុបលក់ចេញបាន ៨៨ ៩៧៥ គ្រឿង៕