[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញទិន្នន័យនៃចំនួនលក់របស់រថយន្ត Geely Galaxy L7 ប្រចាំខែសីហា ដោយលក់បានចំនួនដល់ទៅ ១១ ១១៧ គ្រឿង ក្លាយជារថយន្តរបស់ក្រុមហ៊ុនដែលលក់បានច្រើក្នុងរយៈពេលបីខែជាប់គ្នាបន្ទាប់ពីធ្វើការចេញលក់ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២៣ មក ។
សម្រាប់ចំនួនលក់សរុបរបស់រថយន្ត Geely Galaxy L7 ទាំង ៣ ខែ លក់បានចំនួន ៣០ ៨៤៨ គ្រឿងសម្រាប់៖
- នៅក្នុងខែមិថុនាលក់បានសរុប ៩ ៦៧៣ គ្រឿង
- នៅក្នុងខែកក្កដាលក់បានសរុប ១០ ០៥៨ គ្រឿង
- នៅក្នុងខែសីហាលក់បានសរុប ១១ ១១៧ គ្រឿង
គួរបញ្ជាក់ផងដែរថា ទោះបីជាកើនឡើងចំនួននៃការលក់ក៏ដោយ ក៏នៅមានចំនួនតិចជាងបើប្រៀបទៅនឹងរថយន្ត Changan CS75 plus ឬ Haval H6 ។ ជាមួយគ្នា បើសិនរថយន្តនេះនៅតែរក្សានៃការកើនឡើងនៃការលក់នេះ នោះ Geely Galaxy L7 នឹងបង្ហាញខ្លួននៅលើកំពូលរថយន្ត SUV របស់ចិនដែលលក់ដាច់បំផុតទាំង ១០ នាពេលអនាគតជាក់ជាមិនខាន ។
រថយន្តនេះ ដំណើរការដោយម៉ាស៊ីន plug-in hybrid អាចបើកបរបានចម្ងាយ ១១៥ គីឡូម៉ែត្រក្នុងការប្រើប្រាស់ថាមពលអគ្គិសនី និងមានតម្លៃលក់ចាប់ពី ១៩ ៥០០ ដុល្លារ ៕