ក្រុមហ៊ុនរថយន្តប្រណីតរបស់ប្រទេសកូរ៉េខាងត្បូង Genesis (ក្រុមហ៊ុនមែកធាងរបស់ Hyundai) បានបង្ហាញ SUV ដ៏ទំនើបផុតលេងរបស់ខ្លួន គឺ GV80 ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ហើយនឹងមានលក់នៅលើទីផ្សារសហរដ្ឋអាមេរិកផងដែរ។
រថយន្ត Genesis GV80 នឹងផ្តល់ម៉ាស៊ីនចំនួន ២ជម្រើស សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ ថ្វីបើក្រុមហ៊ុនបានមិនបញ្ជាក់លម្អិត ប៉ុន្តែបានបង្ហើបឲ្យដឹងថា នឹងមានម៉ាស៊ីន Turbocharged ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០០សេះ និង ម៉ាស៊ីន Twin-turbo ចំណុះ ៣,៥លីត្រ កម្លាំង ៣៧០សេះ។
SUV ខ្នាតធំ មាន Option កៅអី ៣ជួរនេះ នឹងផ្តល់លក្ខណៈពិសេសជាច្រើន ដូចជា មុខងារកម្តៅ-បញ្ចេញខ្យល់-កាច់ទៅមុខថយក្រោយ សម្រាប់កៅអីជួរទី២ ក៏ដូចជា មុខងារ Remote Smart Park Assist ផងដែរ។
ក្រៅពីនោះក៏នៅមាន អេក្រង់ទំហំ ១៤,៥អ៊ីង, Smart Cruise Control with Machine Learning, Forward Collision-Avoidance Assist, Blind-Spot Collision Avoidance Assist និង Rear Cross-Traffic Collision-Avoidance Assist ជាដើម។
យ៉ាងណាក៏ដោយ ក្រុមហ៊ុន Genesis មិនទាន់បានបញ្ជាក់ពីតម្លៃនៃរថយន្ត GV80 នេះនៅឡើយទេ៕