[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រថយន្ត BMW iX5 Hydrogen ប្រភេទ SUV ដើរដោយថាមពលចំហាយទឹកបានបញ្ចប់ការធ្វើតេស្តសាកល្បងភាពធន់យ៉ាងលំបាកនៅក្នុងប្រទេសអារ៉ាប់រួម ជាមួយដំណើរការបានល្អនៅក្នុងអាកាសធាតុក្តៅខ្លាំង ដែលជាលើកទីមួយដែល iX5 ឆ្លងកាត់ការធ្វើតេស្តអាកាសធាតុក្តៅនៅក្នុងប្រភេទអារ៉ាប់រួម (UAE) ។
BMW បានធ្វើតេស្តសាកល្បងជាច្រើនដងទៅលើរថយន្ត BMW iX5 Hydrogen ដែលបច្ចុប្បន្នកំពុងប្រើប្រាស់នៅអឺរ៉ុប អាស៊ី និងសហរដ្ឋអាមេរិក។ ក្នុងនោះ BMW ចង់បង្កើនការយល់ដឹងអំពីការប្រើប្រាស់ប្រចាំថ្ងៃរបស់រថយន្តអ៉ីដ្រូសែន ទាំងការពិសោធន៍ដែលអាចត្រូវបានអនុវត្តចំពោះការផ្តល់ជូនថាមពលកោសិកាប្រេងឥន្ធនៈនាពេលអនាគតផងដែរ។
គួរឲ្យដឹងថា ជាមួយនឹងបណ្តាញស្ថានីយ៍អ៉ីដ្រូសែនដែលអាចប្រើបាន រថយន្តដូចជា iX5 អាចជាទីតាំងកណ្តាលដ៏ល្អឥតខ្ចោះរវាងរថយន្តដែលប្រើសាំង និងរថយន្តអគ្គិសនីសុទ្ធ ។ រថយន្តនេះ មានធុងសម្រាប់រក្សាទុកអ៉ីដ្រូសែនចំនួន ២ ដែលផលិតពីផ្លាស្ទិក-កាបូន (CFRP) ដែលអាចផ្ទុកអ៉ីដ្រូសែនបានទំងន់សរុប ១៣,២ ផោន ស្មើនឹង ៦ គីឡូក្រាម ដោយអាចបើកបរបានចម្ងាយប្រហែលជាង ៥០០ គីឡូម៉ែត្រ ជាមួយកម្លាំង ៣៩៥ សេះ ដែលមានកម្លាំងខ្លាំងជាង X5 sDrive40i ៕