គន្លឹះទាំង ៥ ធ្វើឲ្យរថយន្តស៊ីសាំងតិចជាងមុនសម្រាប់រថយន្តប្រើប្រអប់លេខអូតូ

[ចំនេះដឹង] ក្នុង​អំឡុង​ពេល​ដែល​តម្លៃ​ប្រេង​ឡើង​ថ្លៃ​ជា​រៀង​រាល់​ថ្ងៃ​បែប​នេះ ពួកយើងមកដឹងគន្លឹះមួយចំនួន សម្រាប់ការបើកបររថយន្តប្រអប់លេខអូតូ ដើម្បីសន្សំសំចៃប្រេងបានច្រើន។ ខាងក្រោមនេះជាគន្លឹះចំនួន ៥ ដែលអាចជួយដល់លោកអ្នកដែលប្រើប្រាស់រថយន្តប្រភេទប្រអប់លេខអូតូចេញពីការស៊ីប្រេងខ្លាំង៖

១) ការជាន់ហ្គាលបន្ថែមល្បឿនមួយៗ កុំប្រយាប់ ៖ ម៉ាស៊ីនស៊ីប្រេងច្រើនបំផុតពេលយើងកំពុងជាន់ហ្គាលបន្ថែមល្បឿន ដូច្នេះហើយ អ្នកគួរនៅពេលបញ្ឆេះម៉ាស៊ីនហើយ គួរតែជាន់ហ្គាលយឹតៗកុំប្រយាប់ ។ ប្រសិនបើ​អ្នក​ចង់បន្ថែមល្បឿន​ អ្នក​គួរតែដក​ជើង​ចេញ​ពី​ហ្គាល បន្ទាប់មកជាន់ហ្គាលបន្ថែមល្បឿនម្តងទៀត ការធ្វើបែបនេះ ​នឹង​ជួយ​កាត់​បន្ថយ​កម្លាំងម៉ាស៊ីនធ្វើការខ្លាំងជាងមុន​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២) គួរបើកបរប្រើល្បឿនថេរ ៨០-៩០ គីឡូម៉ែត្រក្នុងមួយម៉ោង៖ ដោយសារតែល្បឿននេះគឺជារយៈពេលដែលម៉ាស៊ីននឹងស៊ីប្រេងតិចបំផុតបើធៀបនឹងចម្ងាយដែលបានធ្វើដំណើរ។ អ្នកគួរតែបើកបរក្នុងល្បឿនថេរ កាត់បន្ថយការជាន់ហ្វ្រាំងមិនចាំបាច់ វាអាចចំណាយពេលយូរបន្តិចដើម្បីទៅដល់គោលដៅរបស់អ្នក ប៉ុន្តែការធ្វើបែបពិតជានឹងសន្សំសំចៃប្រេងកាន់តែច្រើន ។

៣) បើក ឬលៃតម្រូវម៉ាស៊ីនត្រជាក់ឲ្យខ្ពស់ជាងមុនបន្តិច៖ ជាទូទៅប្រព័ន្ធម៉ាស៊ីនត្រជាក់របស់រថយន្តរួមចំណែកដល់ការបង្កើនការប្រើប្រេងរបស់ម៉ាស៊ីន។ ព្យាយាមលៃតម្រូវសីតុណ្ហភាពខ្ពស់ជាងធម្មតាបន្តិច យ៉ាងហោចណាស់ ខ្ពស់ជាង ២ ទៅ ៣ ដឺក្រេ ដែលវាជួយទៅដល់ខ្យល់របស់ម៉ាស៊ីនធ្វើការតិច ដែលជួយសន្សំសំចៃប្រេងកាន់តែច្រើន។

៤) ដាក់លេខ N នៅពេលឈប់ស្តុប៖ ការធ្វើបែបនេះវា​នឹង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​យ៉ាង​ហោច​ណាស់ ៣០% បើ​ធៀប​នឹង​ការ​ដាក់​ឧបករណ៍ D និង​ការជាន់​ហ្វ្រាំង។ ប៉ុន្តែ​វិធី​ល្អ​បំផុត​គឺ​ចាប់​ហ្វ្រាំង ឬ​ដាក់​ហ្រ្វាំង​ដៃ​ដើម្បី​កុំ​ឲ្យ​រថយន្ត​វិល។

៥) សម្ពាធខ្យល់កង់កុំធូរពេក ៖  ការប្រើប្រាស់ជាមួយសម្ពាធសំបកកង់ធូរ ឬទាបពេក វានឹងបង្កើនការកកិតរវាងផ្ទៃសំបកកង់ និងផ្ទៃផ្លូវ ដែលជាហេតុធ្វើឲ្យម៉ាស៊ីនស៊ីប្រេងកាន់តែច្រើន។ ដូច្នេះសំបកកង់គួរតែមានសម្ពាធខ្យល់ដែលត្រឹមត្រូវដូចដែលបានបញ្ជាក់ដោយក្រុមហ៊ុនផលិត។ បន្ថែមពីនេះ សម្ពាធខ្យល់កង់ត្រូវតែលើសពីធម្មតានៅពេលដឹកអ្នកដំណើរពេញ និងដឹកឥវ៉ាន់ (Full Load) ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម