សីលធម៌ល្អទាំង ៥ ដែលអ្នកប្រើប្រាស់រថយន្តអគ្គិសនីត្រូវតែដឹង នៅពេលសាកថ្មនៅស្ថានីយសាកថ្ម

នៅក្នុងការរស់នៅរបស់មនុស្សអ្វីដែលសំខាន់ជាងគេគឺមានការទទួលខុសត្រូវខ្ពស់ ក៏ដូចជាឲ្យតម្លៃគ្នាទៅវិញទៅមក ព្រមទាំងអាកប្បកិរិយា និងមានសីលធម៌ល្អផងដែរ ។ ខាងក្រោមនេះ គឺសីលធម៌ល្អ សម្រាប់អ្នកបើប្រាស់រថយន្តអគ្គិសនីត្រូវតែមាននៅពេលសាកថ្មរថយន្តរបស់ខ្លួននៅស្ថានីយសាកថ្ម ៖

១) ត្រូវត្រៀមរួចជាស្រេច មុនចូលចំណតសាកថ្ម៖ ដោយសារចំណតនៅខាងមុខស្តង់សាកថ្ម វានឹងត្រូវបានបម្រុងទុកសម្រាប់តែរថយន្តអគ្គិសនីដែលសម្រាប់ចាំសាកថ្មប៉ុណ្ណោះ។ លើសពីនេះ នៅពេលសាកថ្មពេញ គួរបើករថយន្តចេញពីកន្លែងសាកថ្មភ្លាម ដើម្បីឲ្យអ្នករងចាំសាកថ្មបន្ទាប់បានត្រៀមខ្លួនចូលសាក ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២) កុំរំខានដល់រថយន្តផ្សេងទៀតដែលកំពុងសាកថ្ម៖ ត្រូវតែជៀសវាងធ្វើអ្វីដែលរំខានដល់រថយន្តអ្នកដទៃដែលកំពុងសាកថ្ម ដូចជាការរំកិលខ្សែសាក ឬព្យាយាមដកឆ្នាំងសាក និងផ្សេងៗទៀត ។

៣) គួរតែកំណត់ម៉ោង ឬដាក់ម៉ោងរោទ៍នៅពេលសាក៖ ជាទូទៅក្រុមហ៊ុនរថយន្តអគ្គីសនី តែងតែផ្តល់នៅភាពងាយស្រួលដល់អតិថិជនរបស់ខ្លួនដូចជាការផ្តល់នៅ App សម្រាប់ទិន្នន័យសាកថ្ម អ្នកគួរតែកំណត់ម៉ោងរោទ៍នៅសាកថ្ម ប្រសិនបើអ្នកមានការងារបន្ទាន់ ឬអ្វីផ្សេងទៀតដែលតម្រូវឱ្យអ្នកចាកចេញពីរថយន្តរបស់អ្នកដើម្បីការពារការបញ្ចូលថ្មលើស ។

៤) ត្រូវរក្សាខ្សែសាកឲ្យមានសណ្តាប់ធ្នាប់ជានិច្ច បន្ទាប់ពីសាករួច៖ ខ្សែសាកគួរតែត្រូវតែរក្សាទុកឲ្យមានសណ្តាប់ធ្នាប់គ្រប់ពេលជានិច្ចនៅក្នុងទូសាក ដើម្បីការពារការខូចខាតដែលអាចកើតឡើងចំពោះក្បាលឆ្នាំងសាកដែលអាចមានបញ្ហាកើតឡើងដោយចៃដន្យ ។

៥) អ្នកគួរតែមកដល់ស្ថានីយសាកថ្មឲ្យទាន់ពេល៖ ប្រសិនបើអ្នកបានកក់ស្ថានីយសាកថ្ម អ្នកគួរតែមកដល់កន្លែងសាកថ្មឲ្យទាន់ពេល ឬ យ៉ាងហោចណាស់មកដល់មុន ១០ នាទី ដើម្បីការពាររថយន្តផ្សេងទៀតពីការខ្ជះខ្ជាយពេកវេលារបស់ពួកគេដោយសាររងចាំអ្នក ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម