Geely បញ្ចេញគំរូរថយន្ត Galaxy E8 ប្រភេទ sedan អគ្គិសនីសុទ្ធ គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅចុងឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Geely Galaxy E8 ម៉ូដែលខ្ពស់ជាងគេ ប្រើប្រាស់នៅអគ្គិសនីសុទ្ធ និងជាគូរប្រជែងរបស់ BYD Han EV គ្រោងនឹងចេញលក់ជាផ្លូវការនៅត្រីមាសទី៤ ឆ្នាំ ២០២៣ ។

រថយន្តប្រភេទ sedan នេះ មានប្រវែងតួខ្លួនសរុប ៥ ០១០ ម.ម ទទឹង ១ ៩២០ ម.ម កំពស់ ១ ៤៦៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩២៥ ម.ម ជាមួយការឌីស្សាញនៅផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រ ដោយនៅផ្នែកខាងមុខមានចង្កៀង LED រាងស្លីប ព្រមទាំងបំពាក់ថាសកង់ស្ព័រ ដៃទ្វារប្រភេទ flash-door និងចង្កៀងក្រោយរាងជាអក្សរ C ។ លើសពីនេះ ក៏បានបំពាក់កាម៉េរា និងសេនស័រ ដែលជំនួយទៅដល់ប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ទៀតផង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់លាតសន្ទឹងពេញផ្ទៃតាប្លូទំហំដល់ទៅ ៤២ អ៉ីញ ជាមួយកម្រិត 8K គាំទ្រដោយឈីប built-in Qualcomm Snapdragon 8295 Geely ក៏​អះអាង​ថា​អេក្រង់​នេះ​មាន​លក្ខណៈ​ប្រឆាំង​នឹង​ពន្លឺ​ភ្លឺ​ច្បាស់ ការពារ​ស្នាម​ក្រយៅដៃ មិន​ជ្រាប​ទឹក និង​ការពារ​ធូលី ។

Galaxy E8 នឹង​មាន​ទាំង​ប្រភេទ​ប៉ុង ១ និងប៉ុង ២ ដែលត្រូវបានភ្ជាប់មកជាមួយស្ថាបត្យកម្ម 400V architecture បំពាក់ដោយម៉ូទ័រចំនួន ១ មានកម្លាំង ២៦៨ សេះ ល្បឿនអតិបរមារបស់វាគឺ ១៩០ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈចម្ងាយនៃការបើកបរ ក្រុមហ៊ុនមិនទាន់បញ្ចេញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម