Lexus LS ស៊េរីឆ្នាំ ២០២៤ ទំនើបជាងមុន បង្ហាញខ្លួនជាផ្លូវការនៅប្រទេសកំណើត

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Lexus LS ស៊េរីឆ្នាំ ២០២៤ ប្រភេទ sedan ដែលទទួលបានការធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជាមួយតម្លៃលក់ចាប់ពី ៧៣ ៥០០ ដុល្លារ ដល់ ១២០ ០០០ ដុល្លារនៅទីផ្សារប្រទេសជប៉ុន គ្រោងនឹងចេញនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ ។

ចំណុចលេចធ្លោដែលបានអាប់ឌែតគួរឲ្យកត់សម្គាល់ទៅលើរថយន្ត Lexus LS ស៊េរីឆ្នាំ ២០២៤ គឺបានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញថ្មី រួមជាមួយនឹងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ និងមាន app ដែលអាច lock/unlock សោរតាមរយៈការប្រើប្រាស់តាមទូរស័ព្ទផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែប៉ុណ្ណោះ រថយន្ត sedan នេះ ក៏ទទួលបានប្រព័ន្ធសុវត្ថិភាព Lexus Safety System+ រួមទាំងជំនួយការបើកបរ ADAS ដែលមានមុខងារជំនួយចង្កូតសកម្មថ្មីជួយកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ដោយរក្សាចម្ងាយសុវត្ថិភាពពីអ្នកថ្មើរជើង កង់ និងប្រព័ន្ធ Lexus Advanced Drive system ដែលផ្តល់នៅមុខងារជំនួយការបើកបរក្នុងពេលស្ទះចរាចរណ៍ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ មានជម្រើសម៉ាស៊ីនចំនួន ២ រួមមាន ម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ V6 twin-turbo អាចផលិតកម្លាំងបាន ៥៧២ ញ៉ូតុនម៉ែត្រ និងម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ V6 មានកម្លាំង ៣៥៤ សេះ និងជម្រើសប្រភេទបើកប៉ុង ១ និងប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម