Honda Cruise Origin ជារថយន្តក្រុងសាធារណៈបើកបរស្វ័យប្រវត្តិគ្មានអ្នកបើក នឹងបង្ហាញខ្លួននៅចុងខែនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda គ្រោងនឹងដាក់បង្ហាញចេញនៅគំរូរថយន្ត Honda Cruise Origin ដែលជារថយន្តក្រុងសាធារណៈបើកបរដោយស្វ័យប្រវតិ្ដែលត្រូវបានផលិតឡើងក្រោមការសហការជាមួយក្រុមហ៊ុន General Motors នៅក្នុងកម្មវិធី Japan Mobility Show 2023 ប្រទេសជប៉ុននៅចុងខែតុលា ឆ្នាំ ២០២៣ ។

សម្រាប់ Cruise Origin ត្រូវបានផលិតឡើងដោយក្រុមហ៊ុន GM និង Honda ជារថយន្តក្រុងដែលបើកបរដោយខ្លួនឯង (គ្មានអ្នកបើកបរ) ដែល​អាច​ឈប់​ទទួល​អ្នក​ដំណើរ​ពី​ទីតាំង​ដែល​បាន​កំណត់​មុន​នឹង​នាំ​អ្នក​ទៅ​កាន់​គោល​ដៅ​របស់​អ្នក​ដោយ​ស្វ័យ​ប្រវត្តិ​ដោយ​មិន​ចាំ​បាច់​មាន​អ្នក​បើក​បរតាម​រយៈ​កម្មវិធី​នៅ​លើ​ស្មាតហ្វូន​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងរបស់ Cruise Origin ត្រូវបានរចនាឡើងដោយគ្មានដៃចង្កូត ឬកៅអីអ្នកបើកបរ ជាលទ្ធផលមានកន្លែងសម្រាប់អ្នកដំណើរធំទូលាយអាចផ្ទុកបានរហូតដល់ ៦ នាក់ដែលរៀបចំកន្លែងអង្គុយទល់មុខគ្នា ។

គួរឲ្យដឹងថា ក្រុមហ៊ុន Honda ក៏មានគម្រោងនាំយក Cruise Origin មកបម្រើសេវាកម្មផ្តោតលើការចាប់យកក្រុមអតិថិជនចម្រុះ មិនថាជាអ្នកជំនួញ គ្រួសារ ឬសូម្បីតែអ្នកទស្សនាព្រឹត្តិការណ៍ផ្សេងៗ។ ក្រុមហ៊ុន Honda បញ្ជាក់​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន​ ៣ ​ដែល​កំពុង​រៀបចំ​ដាក់​ឲ្យ​ដំណើរការ​រថយន្តក្រុង​គ្មាន​អ្នកបើកបរ​នៅ​កណ្តាល​ទីក្រុង​តូក្យូ​នៅ​ដើមឆ្នាំ​ ២០២៦ ដែល​នឹង​ចាប់ផ្តើម​ពី​រថយន្ត​ចំនួន​ ១០​គ្រឿង​ មុនពេលពង្រីកដល់ទៅ ៥០០ គ្រឿង ដើម្បីផ្តល់សេវាកម្មដល់តំបន់នានានៅខាងក្រៅទីក្រុងតូក្យូផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម